ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គ្រឿងញៀនជិត៩០០គីឡូ ត្រូវបានកម្លាំង PM ខេត្តព្រះសីហនុបង្ក្រាបបាន ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀនកំពុងត្រូវបានតាមចាប់ខ្លួន
Tue,13 December 2022 (Time 06:20 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 356នាក់)


ព្រះសីហនុ៖ ប្រតិបត្តិការដ៏ក្ដៅគគុក ខណៈកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ​ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំមមានទម្ងន់ជិត​ ៩០០គីឡូក្រាម កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

បើតាមមន្ត្រីជាន់ខ្ពស់អាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ​ សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន​៣៤បាវ ដែលមានទម្ងន់​ ៨៨៤​ គីឡូក្រាម។​ វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី​ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ គឺក្រោមការបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាប ករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀន ជិត៩០០គីឡូក្រាម។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំងមន្ទីរជំនាញ បានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ