ឧត្តរមានជ័យ: តាមប្រភពពីប្រជាពលរដ្ធជាច្រើននាក់ ដែលរស់នៅក្បែរៗនោះបានឱយគេហទំព័ព័ត៌មាន សម្លេងខ្មែរពិតយើងដឹងថា ទីតាំងសៃង្វៀនបញ្ជល់មាន់នឹងបាញ់អាប៉ោង យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃនោះ ស្ថិតនៅក្នុងចំការស្វាយចន្ទី ចូលតាមផ្លូវលំអង់តែន( 011) ភូមិត្រពាំងប្រសាទឃំូត្រពាំងប្រសាទស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ។ កន្លងមកក៍ដូចជាបច្ចុប្បន្ននេះ បនល្បែងដុះស្លែរបស់លោកឡេង តែងតែមានមនុស្សពពាក់ពពូនហោកញ្រ្ជៀវដោយគ្មានកោតញញើតនឹងព្រួយបារម្ភអ្វីបន្តិចសោះចំពោះរឿងការចុះបង្រ្កាបរបស់សមត្ថកិច្ចអីបន្តិចឡើយ រាល់ទង្វើរបស់ក្រុមញៀនល្បែងទាំងអស់នេះ បានធ្វើឱយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរីករាលដាលនៃការចម្លងមេរោគcovid19 នឹងមេរោគបំលែងថ្មីអូមុីក្រុង ពិសេសថែមទៀតនោះ វាបានធ្វើឱយប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខសុវត្តិភាពរបស់ប្រជាពលរដ្ធ ដោយសារតែមានល្បែងសុីសងជាប្រចាំ នៅក្នុងមូលដ្ធានរបស់ខ្លួន ។ ជាមួយគ្នានេះដែរ ដើម្បីធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ធឱយមានស្តេរភាព សមស្របទៅនឹងគោលការ៩ចំណុចរបស់សម្តេចក្រឡាហោម ដែលបានដាក់ចុះ អង្គភាពគេហទំព័រព័ត៌មានសម្លេងខ្មែរពិត សូមសំណូមពរដល់សមត្ថកិច្ច ពាក់ព័ន្ធ នៅស្រុកត្រពាំងប្រសាទ ក៍ដូចសមត្ថកិច្ចខេត្តឧត្តរមានជ័យ មេត្តាមើលៗផងទាន ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ