ខេត្តក្រចេះ៖ ឯកឧត្តម ស៊ូម សារឿន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ និងជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចំនួន២ គឺឃុំជ្រោយបន្ទាយ និង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសនិ្នបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំជ្រោយបន្ទាយ អាណត្តិទី៤(២០១៧.២០២២) និងគោលនយោបាយអភិវឌ្ឍន៍ឃុំ អាណត្តិទី៥(២០២២.២០២៧) ក្រោមអធិបតីភាព ឯកឧត្តម អែវ ប៊ុនថុល ប្រធានក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្តាលចុះជួយស្រុកព្រែកប្រសព្វ នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ និង សមាជិក សមាជិការបក្សភូមិ ឃុំ ស្រុក ចំនួន២២០នាក់។សូមជម្រាបថា ក្នុងពិធីនេះ ឯកឧត្តម ស៊ូម សារឿន បានចំណាយថវិកាផ្ទាល់ខ្លួនសរុបជាង១,០០០$ ដើម្បីផ្តល់អំណោយចែកជូនសមាជិកបក្សដែលបានចូលរួមចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥,០០០រៀល និង សារ៉ុង១។ បន្ថែមលើសនេះ ឯកឧត្តមបានឧបត្ថម្ភក្រុមការងារគណបក្សភូមិនិងឃុំ ចំនួន២លានរៀល និង ក្រុមការងារបក្សស្រុកចំនួន៣០០$ផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ