ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក សឺន ជុំសុធន តំណាងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិកនាំយកថវិកា និងអំណោយមួយចំនួនជូនលោក ស្រ៊ុន ទិត្យ និពន្ធនាយករងគេហទំព័រខ្មែរឯករាជ្យសម្រាកព្យាបាលនៅផ្ទះបន្ទាប់ពីវះកាត់រួចលើកទីមួយ
Thu,13 January 2022 (Time 09:15 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 571នាក់)


(ភ្នំពេញ) នៅរសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២នេះ

ដោយក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស៊ូម​ សារឿន​ ប្រធានសមាគមរាជសីហ៍​ លោក សឺន ជុំសុធន អនុប្រធានផ្នែក់ចលនាអប់រំ និងផ្សព្វផ្សាយនៃសមាគមរាជសីហ៍ តំណាងឯកឧត្តម ស៊ូម សារឿន បានដឹកនាំសមាជិកនៃសមាគមរាជសីហ៍ ដោយរួមមានលោក ឈឹម វិច្ឆរ:មុន្នី សមាជិក និងលោក សៀង ផារិន សមាជិក បានចុះសួរសុខទុក្ខលោក ស្រ៊ុន ទិត្យ និពន្ធនាយករងនៃគេហទំព័រខ្មែរឯករាជ្យ ដែលកំពុងតែសម្រាកព្យាបាលនៅផ្ទះបន្ទាប់វះកាត់លើកទីមួយរួចដោយមានជំងឺមហារីកពោះវៀន ដែលបច្ចុប្បន្នកំពុងរស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហើយក្នុងការចុះទៅនោះដែរគឺបាននាំយកអំណោយមួយចំនួនដើម្បីសម្រួលជីវភាព និងទុក្ខលំបាករួមមានដូចខាងក្រោម៖
- ថវិកា ចំនួន៥០មុឺនរៀល
- អង្ករ ២៥ គីឡូ
- ទឹកត្រី ១ យួរ
- ទឹកស៊ីអីវ ១ យួរ
- ទឹកសុទ្ធ ១ កេះ
- ទឹកដោះគោឆៅ ១យួរ។

ដោយទឹកមុខញញឹមប្រកបដោយក្តីរីករាយ ពីលោក ស្រ៊ុន ទិត្យ ព្រមទាំងភរិយាបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលមាន ឯកឧត្តម ស៊ូម សារឿន ជាប្រធាន និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ ព្រមទាំងអស់សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច ជួបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ