ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន សមាគម​រាជសីហ៍ ដឹកនាំ​សមាជិក​សមាជិកា​ជាង​៥០០ នាក់ ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យជម្នះ​៧​មករា​
Thu,13 January 2022 (Time 07:29 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 564នាក់)


ភ្នំពេញ​៖ សមាគម​រាជសីហ៍ ដែលមាន ឯកឧត្តម ស៊ូ​ម សារឿ​ន ជា​ប្រធាន បាន​រៀបចំ​ពិធី​ប្រកួត​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យជម្នះ​៧​មករា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ឯកឧត្តម ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ និង ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍​។​

​ពិធី​ប្រកួត​បាល់ទាត់​នេះ បែងចែក​ជា​ពីរ​ពូ​ល ស្មើ​១០​ក្រុម និង​ប្រកួត​ជា​៣​ជុំ នៅ​ទីលាន​បាល់ទាត់​ចំនួន​២​តារាង​នៃ វិទ្យាល័យ​ច្បារអំពៅ ភ្នំពេញ រយៈពេល​មួយ​ថ្ងៃ​ពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨៖៣០​នាទី​យប់ និង​មាន​ការ​ពិសារ​អាហារ​សាមគ្គី តន្ត្រី​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ដែល​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​សមាគម សមាជិក សមាជិកា និង កីឡាករ ជា​យុវជន​រាជ​សីហ៍ ប្រមាណ​ជាង​៥០០​នាក់ មកពី​តាម​បណ្តា​សាខា​រាជធានី​-​ខេត្ត ដូចជា​៖
– សមាគម​រាជសីហ៍​ថ្នាក់កណ្តាល​
-​សាខា​ខេត្ត​កណ្តាល​
-​សាខា​រាជធានី​ភ្នំពេញ​
-​សាខា​ខេត្ត​សៀមរាប​
-​សាខា​ខេត្ត​កំពត​
-​សាខា​ខេត្ត​កែប​
-​សាខា​ខេត្ត​ត្បូងឃ្មុំ​
-​សាខា​ខេត្ត​កំពង់ឆ្នាំង​
-​សាខា​ខេត្ត​កំពង់ស្ពឺ​
-​សាខា​ប្រទេស​ជប៉ុន​

​ក្រោយ​ចប់​ពិធី​ប្រកួត លោក គន្ធ រិទ្ធី អនុប្រធាន​សមាគម​រាជសីហ៍ បានឲ្យដឹងថា ក្រុម​កីឡាករ​មកពី សមាគម​រាជសីហ៍​សាខា​ខេត្តកណ្តាល​ទទួលបាន​ចំណាក់​ថ្នាក់​លេខ​១, សាខា​ខេត្ត​កំពង់ស្ពឺ​លេខ​២, សាខា​រាជធានី​ភ្នំពេញ​លេខ​៣ និង​សាខា​ខេត្ត​សៀមរាប​លេខ​៤​។​
​ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ការប្រកួត និង​ថ្លែង​ថា ពិធី​ប្រកូ​តបាល់ទាត់​មិត្តភាពរ​បស់​សមាគម​រាជសីហ៍​នេះ ប្រារព្វ​ឡើង​ក្នុង​គោលបំណង​ចម្បង​ចំនួន​០៤​គឺ​៖
១.​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៤៣ ដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​យើង​។ មាន​ថ្ងៃ​៧​មករា ទើប​យើង​មានឱកាស​ប្រកួត​បាល់ទាត់​នាពេលនេះ និង​សូម​ចាត់ទុកថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​សមាគម​រាជសីហ៍​យើង​ផងដែរ ។​
២.​បង្ហាញ​ពី​សន្កានុពល ឧត្តមភាព និង​វឌ្ឍនភាព​នៃ​សមាគម​រាជសីហ៍ ដែល​ទើប​មាន​អាយុកាល​ជាង​២​ឆ្នាំ ប៉ុន្តែ មាន​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា ជិត​២,០០០​នាក់ និង​បាន​បង្កើត​សាខា​ស្ទើរ​គ្រប់​រាជធានី ខេត្ត​ទូទាំង​ប្រទេស ព្រម​ទាំង​ក្រៅ​ប្រទេស​ផងដែរ ដែល​សរុប​មាន​១៦​សាខា​ហើយ​។ ដោយឡែក​វិស័យ​កីឡា​ក៏​បាន​ពង្រីក​ខ្លួន​ពី​ស្នាក់ការ​កណ្តាល​ទៅ​គ្រប់​សាខា ដូច​បាន​ចូលរួម​ប្រកូត​ថ្ងៃនេះ​ជា​សក្ខីភាព​ស្រាប់​
៣. បង្ហាញ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​វឌ្ឍនៈភាព​សមាគម​យើង​
៤.​ដើម្បី​សុខភាព ចំណងមិត្តភាព សន្តិភាព​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ប្រគល់​ពានរង្វាន់​ដល់​កីឡាករ និង​បិទ​ការប្រកួត ឯកឧត្តម​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង អំណរគុណ និង​ការកោតសរសើរ ដល់​ថ្នាក់ដឹកនាំ​សមាគម​រាជសីហ៍​ដែល​មាន​ភាព​ឆ្លាត​វៃ ដឹកនាំ​ធ្វើ​ឲ្យ​សមាគ​មមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។
ឯកឧត្តម​បណ្ឌិត​ថ្លែងបន្ត​ថា សមាគម​រាជសីហ៍ រៀបចំ​ពិធី​ប្រកួត​បាល់ទាត់​ថ្ងៃនេះ គឺជា​ការចូលរួម​អបអរសាទរ​ទិវា​ជ័យ​ជន្នះ​៧​មករា និង​ជា​ការដឹងគុណ ប្រកប​ដោយ​គុណធម៌ សីលធម៌ និង​តម្លៃ ចំពោះ​ថ្នាក់ដឹកនាំ ពិសេស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​សម្តេច​តេជោ បាន​លះបង់​គ្រប់បែបយ៉ាង យក​ជីវិត​ធ្វើ​ដើមទុន​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួចផុត​ពី​ការកាប់សម្លាប់​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​រហូត​មកដល់​ថ្ងៃនេះ គឺជា​ខួប​លើក​ទី​៤៣​ឆ្នាំ​។ ទន្ទឹម​នោះ សម្តេច​តេជោ តែងតែ​យកចិត្តទុកដាក់ គិតគូរ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ប្រកបដោយ​ការទទួលខុសត្រូវ ជាពិសេស​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ សមាគម​រាជសីហ៍​ពិតជា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ លើកកម្ពស់​សុខភាព និង​ជីវភាព​ប្រជាពលរដ្ឋ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ និង​វិស័យ​កីឡា ដែល​នេះ​ជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បន្ទាប់​ពី​ការ​ពិសារ​អាហារ​សាមគ្គី រាំ​លេង​កម្សាន្ត យ៉ាង​សប្បាយ​រីករាយ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ បាន​ថ្លែង​ក​ការកោតសរសើ ថ្នាក់ដឹកនាំ​សមាគម គណៈកម្មការ​រៀបចំ​ពិធី​ប្រកួត និង​កីឡាករ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន​បាន​យ៉ាង​ល្អ ដែល​ធ្វើឲ្យ​ការប្រកួត​ឆ្នាំនេះ ទទួលបាន​ជោគជ័យ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង ក្រោម​ម្លប់​សន្តិភាព​។​

​ឯកឧត្តម​ប្រធាន​បាន​ផ្តាំផ្ញើ​ដល់ កីឡាករ​មកពី​គ្រប់​សាខា​សមាគម ទោះបី​បាន​ទទួលពាន​លេខ​១ ឬ​មិន​បាន​ពាន​ក្តី សូម​ឈរលើ​ស្មាតី​ឈ្នះៗ​ជា​លក្ខណៈ​គ្រួសារ​រាជសីហ៍​តែមួយ​។
​ទីបញ្ចប់ ឯកឧត្តម​ប្រធាន​សមាគម បាន​ជូនពរ​កីឡាករ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម​ទាំងអស់ សូម មាន​សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ ធ្វើដំណើរ​ត្រឡប់​ទៅវិញ​ប្រកបដោយ​សុវត្ថិភាព​ទាំងអស់គ្នា​៕ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ