ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០៥០ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចំណងដៃថ្មីជួនប្រជាពលរដ្ឋនៅភូមិកណ្តាល ឃុំស្វាយចេក និងភូមិចុងព្រែក ឃុំម៉ឺនជ័យគឺទទួលបានផ្លូវថ្មី និងស្តារប្រឡាយឡើងវិញ
Wed,23 November 2022 (Time 02:39 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 33នាក់)


ខេត្ដស្វាយរៀង៖ ដោយមើលការធ្វើដំណើររបស់បងបងប្អូនប្រជាពលរដ្ឋមានការលំបាក លោកហែម សុីណា អភិបាលស្រុករំដួល បានសាងសង់សមិទ្ធផលថ្មីសម្រាប់ចំណងដៃថ្មីជួនបងប្អូនរស់ភូមិកណ្តាល ឃុំស្វាយចេក និងភូមិចុងព្រែក ឃុំម៉ឺនជ័យ គឺផ្លូវថ្មី និងស្តារប្រឡាយឡើងវិញសម្រាប់បងប្អូនងាយស្រួលធ្វើដំណើចំណេញពេលវេលា ងាយស្រួលក្នុងការធ្វើដំណើរ ព្រោះបានផ្លូវថ្មីចំណែកប្រឡាយទឹកក៏ត្រូវបានស្ថាបនាស្ដារសំអាតងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកក្នុងរដូវវស្សា សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើកសិកម្ម និងធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ផងដែរ ។

លោកហែម សុីណា បានឲ្យដឹងថា ផ្លូវថ្មី និងស្តារប្រឡាយឡើងវិញនេះ គឺលោក កែ សារ៉េន បានជួយចូលរួមចំណែកដល់រដ្ឋបាលស្រុករំដួល ផងដែរ។

លោកបានបន្ដថា ក្នុងនាមលោកជាអភិបាលស្រុករំដួល ដោយមើលឃើញអំពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងនោះ ដេីម្បីឱ្យពុកម៉ែបងប្អូន​ ប្រជាពលរដ្ឋ​មានភាពងាយស្រួលក្នុងការធ្វើ​ដំណើរ​ទៅប្របកមុខរបរកសុីផ្សេងៗ និងដើម្បីមានភាពងាយស្រួលដឹកដំណាំកសិផលទៅកាន់ទីផ្សារផងដែរ ​។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកណ្តាល ឃុំស្វាយចេក និងភូមិចុងព្រែក ឃុំម៉ឺនជ័យ មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការជួសជុលផ្លូវថ្មីនិងស្ដារប្រឡាយឡើងវិញ បងប្អូនប្រជាពលរដ្ឋសូមគោរពជូនពរដល់លោកហែម សុីណា អភិបាលស្រុករំដួល នឹងក្រុមការងារទាំងអស់សូមមានសុខភាពល្អ សំណាងល្អជោគជ័យគ្រប់ភារៈកិច្ចការងារ និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ