ពលរដ្ឋទាំង១៣ភូមិ ក្នុងឃុំព្រះស្តេច ទទួលបានសូឡាប្រើប្រាស់ពីក្រុមការងារគណៈពង្រឹងមូលដ្ឋាន
ប្រជាពលរដ្ឋទាំង១៣ភូមិ ដែលរស់នៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានសូឡាប្រើប្រាស់ ពីក្រុមការងារពង្រឹងមូលដ្ឋាន ខណៈការបំពាក់នូវសូឡានេះ នឹងធ្វើឡើងនៅគ្រប់ផ្លូវសាធារណៈទាំងអស់នៅឃុំព្រះស្តេចនេះ។
លោក យឿន យឿត អនុប្រធានក្រុមការងារពង្រឹងមូលដ្ឋានឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យកដឹងថា ការបំពាក់នូវសូឡាជូនដល់បងប្អូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងនៅតាមដងផ្លូវសាធារណៈទាំងអស់ ដោយដាក់ចន្លោះ៥០ម៉ែត្រក្នុងមួយដើម ខណៈជំហ៊ានដំបូងបានបំពាក់រួចចំនួន១១២ដើមដោយចំណាយ ថវិកា ជិត៧ពាន់ដុល្លារអាមេរិក។
លោកបន្តថា គម្រោងបំពាក់នូវសូឡាជូនដល់បង ប្អូនប្រជាពលរដ្ឋនេះ នឹងធ្វើឲ្យរួជាស្ថាពរនៅមុនដំណាច់ឆ្នាំ២០២២នេះ៕