ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការងារហ្វឹកហ្វឺនគឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្
Wed,16 November 2022 (Time 10:14 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 312នាក់)


កំពង់ស្ពឺ៖ «ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល»។ ទាំងនេះជាការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទ «វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២» នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ «វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២» ដែលពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោក។ មួយវិញទៀត សមិទ្ធផលក្នុងថ្ងៃនេះក៏បានបំពេញតម្រូវការលើការខ្វះខាតធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉នលើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល ០២ កន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកឧត្តមសេនីយ៍ឯកក៏សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសត្រជាក់នៅក្នុងរដូវកាលខែកត្តិកនេះ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ