កណ្តាល៖ ទើបតែដឹងថា លោក ឡូវ សុខសាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោងរមងារជា «ឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ លោកត្រូវជាកូនប្រុស ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាកូនប្រសារ លោកបណ្ឌិត ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។លោក ឡូវ សុខសាន ត្រូវបានរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក អ៊ូ ឈាង ត្រូវផ្លាស់ប្តូរតួនាទី។អ្វីដែលគួរឲ្យស្ងើចសរសើរនោះគឺថា មុនឡើងជាអភិបាលស្រុកកៀនស្វាយ លោកជាអ្នករកស៊ីវ័យក្មេងម្នាក់ ហើយលោក ឡូវ សុខសាន ក៏ជាអភិបាលរងស្រុកកៀនស្វាយផងដែរ។លោក ឡូវ សុខសាន កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ