ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង
Mon,10 October 2022 (Time 10:18 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 391នាក់)


ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង
Posted on October 9, 2022 Authoradm Comment(0)
(ខេត្តកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះមកត្រួតពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចំនួន ០៤ទីតាំងគឺ៖
១.ទំនប់ចាបយំ ប្រឡួាយ៩៦ ២.ស្ថានីយ៍របូមទឹក ភូមិព្រែករាំង១ ៣.សំណង់ស្ទាក់ទឹក ភូមិព្រែករាំង១ និងភូមិអាច៌កុក ៤.ស្ថានីយ័បូមទឹកភូមិព្រែកសំរោង៣
និងបានបន្តចុះត្រួតពិនិត្យ ស្ថានភាព កម្ពស់ទឹក នៅស្ថានីយទំនប់ទឹក ស្ពាន ៧មករា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងផងដែរ។

ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។

ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈទុកជាមុនដូចជាទីទួលសុវត្ថិភាព ជំរក ទឹកស្អាត ថ្នាំសង្កូវ បង្គន់អនាម័យ និងស្បៀងអាហារជាដើម ឱ្យបានរួចរាល់សម្រាប់ត្រៀម ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ប្រកបដោយសុខសវត្ថិភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង ដែលជាការព្រួយបារម្ភណាមួយ មករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា និងបានជាប់ជាប្រចាំ ដើម្បីជាមូលដ្ឋានក្នុងការជួយដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ