ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ
Wed,08 September 2021 (Time 07:41 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 468នាក់)


ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលរងនូវទឹកភ្លៀងជាបន្តបន្ទាប់ បានបណ្ដាលឲ្យតំបន់មួយចំនួននៅក្នុងក្រុងតាខ្មៅរងការជន់លិច ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ។

មានប្រសាសន៍ នាឱ្យកាសចុះពិនិត្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក ដែលបណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ខេត្តកណ្ដាល ក៏ដូចជាក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀតគ្រប់ស្ថានីយបងទឹកទាំងអស់ ត្រូវដំណើរការបូមទឹកដើម្បីរំដោះទឹកក្នុងក្រុងតាខ្មៅឲ្យអស់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ