(កណ្តាល)៖ គម្រោងអភិវឌ្ឍន៍សួនច្បារព្រែកតាមាក់ ត្រូវបានបង្ហាញជាសាធារណៈ ជាលើកដំបូងដោយវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម «គង់ សោភ័ណ» អភិបាលខេត្តកណ្តាល ហើយព័ត៌មាននេះពិតជាទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ជាពិសេសអ្នកមានស្រុកកំណើត ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់តែម្តង។ឯកឧត្តម «គង់ សោភ័ណ» បានបញ្ជាក់នៅលើផេកហ្វេសបុកផ្លូវការកាលពីថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១.. បន្ទាប់ពីបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការស្ថាបនាសួនច្បារ ព្រែកតាមាក់ ដែលមានទីតាំងនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។តាមការបញ្ជាក់របស់អភិបាលខេត្តកណ្តាល គម្រោងសាងសង់សួនច្បារព្រែកតាមាក់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ព្រមទាំងលោកជំទាវ។សូមជម្រាបជូនថា សួនច្បារព្រែកតាមាក់ នឹងស្ថាបនាឡើងនៅលើផ្ទៃដីទំហំប្រមាណជាង ១ហិកតា ដោយនឹងមានបំពាក់ឧបករណ៍ហាត់ប្រាណ ជាកន្លែងលំហែរកម្សាន្តប្របតាមមាត់ទន្លេ បម្រើជូនសម្រាប់មនុស្សគ្រប់វ័យ រួមទាំងស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែអមសងខាងស្ពានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ