ប្រធានក្រុមប្រឹក្សាភិបាល និងនាយកសាលាអន្តរជាតិមែនន័រ ចូលជួបសម្តែងការគួរសម ផ្សព្វផ្សាយអំពីកម្មវិធីសិក្សាជំនាន់ថ្មី ព្រមទាំងផ្តល់ជូនអាហាររូបករណ៍២៧កន្លែង ជូនកូនក្មួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍
រាជធានីភ្នំពេញ
ទីស្នាក់ការសមាគមរាជសីហ៍
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍
.លោកបណ្ឌិត ស៊ុយ សារ៉េត អនុប្រធានសមាគមរាជសីហ៍
.លោក កែវ ហុកលី អគ្គលេខាធិការសមាគមរាជសីហ៍
បានអនុញ្ញាតិអោយ លោក រឿន ចន្ថា ប្រធានក្រុមប្រឹក្សាសាលាអន្តរជាតិមែនន័រ និងលោក ថេង ម៉េង នាយកសាលាអន្តរជាតិមែនន័រ ចូលជួបសម្តែងការគួរសម ផ្សព្វផ្សាយពីកម្មវិធីសិក្សាជំនាន់ថ្មី និងផ្តល់ជូនអាហាររូបករណ៍ ២៥កន្លែងជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ ដែលមានកូនក្មួយចាប់អារម្មណ៍លេីកម្មវិធីសិក្សាជំនាន់ថ្មី។
គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិមែនន័រគឺជាសាលាឯកជនតែមួយគត់ក្នុងប្រទេសកម្ពុជាដែលបានធ្វេីកិច្ចសហការជាមួយវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងការដាក់អោយដំណេីរការកម្មវិធីសិក្សាជំនាន់ថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ូម សារឿន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាលាអន្តរជាតិមែនន័រ ដែលបានផ្តល់អាហាររូបករណ៍ជូនដល់កូនក្មួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ ជាពិសេសបានពាំនាំនូវកម្មវិធីសិក្សាជំនាន់ថ្មី ដែលនេះជាសញ្ញានៃភាពល្អប្រសេីរក្នុងការរដុះខាត់ចំណេះវិជ្ជាកុលបុត្រកុលធីតាខ្មែរអោយកាន់តែពូកែ សាកសមជាទំពាំងពោរពេញដោយគុណភាព និងសមត្ថភាព ដែលនឹងអភិវឌ្ឍខ្លួនជាសសរស្តម្ភចូលរួមជាមួយរាជរដ្ឋាភិបាលដេីម្បីអភិវឌ្ឍក្នុងប្រទេសកម្ពុជា។