សមាគមរាជសីហ៍សាខាខេត្តកណ្តាល នាំយកអំណោយជាថវិកា ចំនួន១លាន ១៦ម៉ឺនរៀល ប្រគល់ជូនលោក ជួន សុជាតិ អនុប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកណ្តាល ដែលឳពុករបស់លោក គឺ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា កំពុងសម្រាកព្យាបាលជំងឺកូវីត១៩ នៅមន្ទីពេទ្រព្រះកិតុមាលា
ខេត្តកណ្តាល៖ថ្ងៃចន្ទ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
ដោយមានការណែនាំពីលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ឌួង វិរៈ ប្រធានហិរញ្ញិក សមាគមរាជសីហ៍សាខាខេត្តកណ្ដាល តំណាងលោកឈឺ សៀមឡេង ប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្ត កណ្ដាល បាននាំយកថវិការបស់សមាជិកសមាគមរាជសីហ៍សាខាខេត្ត កណ្ដាល ចំនួន មួយលានដប់ប្រាំមួយម៉ឺនរៀល (១,១៦០,០០០៛) ជូនដល់លោក ជួន សុជាតិ អនុប្រធាន ក្រុមប្រឹក្សាយោបល់ដែលឪពុក របស់លោកគឺ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណា កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យព្រះកិតុមាលា។
លោក ជួន សុជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោកប្រធាន ស៊ូម សារឿន ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកណ្តាល ក្នុងបេសកកម្មមនុស្សធម៌នេះ។ សូមគោរពជូនពរ លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ សូមទទួលបានសុខភាពល្អ បរវៀសជៀសឆ្ងាយពីជំងឺកូវីត១៩ គ្រប់ៗគ្នា។