ខេត្តកំពត:កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខត្តកំពត ដែលទេីបតែទទួលបានការតែងតាំង ចូលជួបបង្ហាញខ្លួន សម្ដែងការគួរសម ប្រគល់ជូនសម្ភារ:មួយចំនួន និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពត សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ និងសកម្មភាពសប្បុរសធម៌ចូលរួមតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។អំណោយប្រគល់ជូនរួមមាន :. អង្ករ ចំនួន០១តោន. ទឹកសុទ្ធ ចំនួន១០០កេស. មី ចំនួន៥០កេស. អាល់កុល ចំនួន១០កាន (ស្មេី៣០០លីត្រ). ម៉ាស ចំនួន១០,០០០ម៉ាស់ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរអំពីការពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស តាមរយៈការបង្កេីតអោយមានសាខាសមាគមរាជសីហ៍ សាខារាជធានី-ខេត្ត និងក្រៅប្រទេស ដែលតាំងពីការករកេីត សមាជិកស្ថាបនិក តែ០៥នាក់ រហូតដល់ជិត២ពាន់នាក់ និងសកម្មភាពមនុស្សធម៌ និងសង្គម ដែលជាសិល្បៈនៃការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ ស្វាគមន៍ជាមួយនឹងបេក្ខភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកំពត ដែលទេីបទទួលបានការតែងតាំង គណ:អភិបាលខេត្តសូមគាំទ្រពេញទំហឹងរាល់សកម្មភាពទាំងឡាយដែលបម្រេីប្រយោជន៍មនុស្សជាតិ និងសង្គមឯកឧត្តមអភិបាលខេត្ត សូមជូនពរលោកប្រធានសមាគមរាជសីហ៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាយោបល់ ថ្នាក់ដឹកនាំ ឯកឧត្តម លោក-លោកស្រី សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ សូមជួបសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ ជោគជ័យរាល់សកម្មភាពការងារសង្គម និងសប្បុរសធម៌ ដេីម្បីកិច្ចវឌ្ឍនភាពក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសុខភាពល្អគ្រប់ៗគ្នា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ