ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ដឹកនាំសមាជិកសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់គ្រួសារក្រីក្រ ខ្វះខាតខ្លាំង ចំនួន០១គ្រួសារ
ខេត្តកំពង់ស្ពឺ៖
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ដោយបានការអនុញ្ញាត្តពីគណះកម្មាធិការប្រតិបត្តុិសមាគមរាជសីហ៍
លោក សូវ គុណថេង អនុប្រធានអចិន្ត្រៃយ៍ សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ តំណាង លោក គង់ ឬទ្ធី ដឹកនាំសមាជិកសមាគមរាជសីហ៍សខាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងផ្តល់នូវសម្ភារៈមួយចំនួន ដល់គ្រួសារកំពុងជួបការខ្វះខាត ឈ្មោះ ខៀវ ឡន រស់នៅ ភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សម្ភារៈប្រគល់ជូនរួមមាន៖
-ទឹក 2កេស
-អង្ករ 1បាវ 50គីឡូ
-ទឹត្រី 2យួ
-ទឹកសុីអីវ 2យួ
-មី 2កេស
-ត្រីខ ២ដុំ
-ទឹកប្រាក់ចំនួន 100,000 រៀល
ក្រុមគ្រួសារខាងលេីមានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមរាជសីហ៍ ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺចុះជួយទាន់ពេលវេលា ដែលបានផ្តល់ជូននូវជំនួយដ៏ថ្លៃថ្លានេះស្របពេលដែលកំពុងមានសេចក្តីត្រូវការយ៉ាងចាំបាច់។
សូមជូនពរដល់ លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍គ្រប់លំដាប់ថ្នាក់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានសុខភាពល្អគ្រប់ៗគ្នា។