ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចុះ​ដោះស្រាយ ករណី​ការឃាត់​សួរ ការដឹកជញ្ជូន​ការ​សាច់សត្វ​ពពែ ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​របស់ បងប្អូន​ខ្មែរ​ឥស្លាម​ចំនួន​២៥​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ​
Tue,21 September 2021 (Time 09:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 426នាក់)


​ខេត្ត​កណ្តាល ៖​ រសៀល​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ភ​ទ្រ​ទ​ប ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចុះ​ដោះស្រាយ ករណី​ការឃាត់​សួរ ការដឹកជញ្ជូន​ការ​សាច់សត្វ​ពពែ ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​របស់ បងប្អូន​ខ្មែរ​ឥស្លាម​ចំនួន​២៥​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញា​ឭ ខេត្ត​កណ្តាល នៅ​សាលា​ស្រុក​ព​ញ៉ាឮ ។​

​ឯកឧត្ដម បានអោយដឹង​ថា​ជា​ទូទៅ​ការកាប់​សាច់​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ធ្វើ​ជា​ម្ហូបអាហារ គឺ​មិន​មាន​ការ ហាមឃាត់​ឃាំង​នោះទេ ប៉ុន្តែ​ករណី​នេះ ជា​ការកាប់​សត្វ​លក់​ជា​លក្ខណៈ​អាជីវកម្ម ការធ្វើ​អាជីវកម្ម​លក់ដូរ និង​កាប់សាច់​ធ្វើ​ម្ហូបអាហារ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ខុស​គ្នា ។​

​ការសម្របសម្រួល​ដោះស្រាយ​បាន​សំណូមពរ ដល់​ម្ចាស់​សត្តឃាតដ្ឋាន​យក​កម្រៃ​សេវា តម្លៃ ៤,០០០​រៀល​ក្នុង​០១​ក្បាល ដោយ​មាន​អុស ខ្ទះ និង​ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ។​

​ក្រោយ​ការសម្របសម្រួល​ម្ចាស់​សត្តឃាតដ្ឋាន​បាន​យល់ព្រម​ឯកភាព​យក​តម្លៃ ៤,០០០​រៀល ក្នុងការ​សំឡេះ​សត្វ​ពពែ ០១​ក្បាល ដោយ​មាន​អុស ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ក្នុង​រយៈពេល​០១​ឆ្នាំ​តំបូង និង​សុំ​ឡើង​តម្លៃ ៥,០០០​រៀល ក្នុង​០១​ក្បាល នៅ​ឆ្នាំ​ទី​២ ទី​៣ និង​ស្នើសុំ​លើកលែង​តម្លៃ​សេវាកម្ម​ត្រួតពិនិត្យ​អនាម័យ​សាច់ តាមរយៈ​រដ្ឋបាល​ខេត្ត​កណ្តាល ។​

​ចំពោះ​សំណូមពរ​របស់​ម្ចាស់​សត្តឃាតដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​អាជីវករ លើ​បញ្ហា​នេះ ឯកឧត្តម​នឹង​ធ្វើ​របាយការណ៍​ជូន ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គោរព​ស្នើ​សុំ​គោលការណ៍​សំរេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ពិចារណា​លើ​ការលើកលែង​ចំពោះ​សំណូមពរ​ខាងលើ ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ