ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប ដឹកនាំសមាជិកសមាគមរាជសីហ៍សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងជួយតំឡើងផែនសូឡាទឹកស្អាត ជូនប្រជាពលរដ្ឋក្រីក្រ ខ្វះទឹកស្អាតប្រើប្រាស់ ចំនួន០៣គ្រួសារ
Thu,02 September 2021 (Time 12:40 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 495នាក់)


ខេត្តសៀមរាប៖ កាលពីថ្ងៃពុធ ៩រោច ខែ ស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២១

ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការ រងសមាគម និងជាប្រធានសមាគមរាជសីហ៍ សាខាខេត្តសៀមរាប បានដឹកនាំសមាជិកចុះសួរសុខទុក្ខ និងជួយតំឡេីង ផែនសូឡាទឹកស្អាត ជូនដល់ប្រជាពលរដ្ឋខ្វះខាតខ្លាំង នៅទីតាំង ភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាបមានចំនួន ៣គ្រួសារ។

គ្រួសារនីមួយៗទទួលបាន៖
-ផែនសូឡាទឹកស្អាត ចំនួន០១ផ្ទាំង
-ធុងដាក់ទឹកស្អាត ចំនួន០១
-ម៉ូទ័រចម្រោះទឹកស្អាត ចំនួន០១គ្រឿង
-អំពូលភ្លេីង ០៥គ្រឿង
-សម្ភារៈអនាម័យខ្លួន និងមាត់ធ្មេញ ចំនួន០១កញ្ចប់

ក្រុមគ្រួសារខាងលេីមានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារដែលបានផ្តល់ជូននូវជំនួយដ៏ថ្លៃថ្លានេះស្របពេលដែលកំពុងមានសេចក្តីត្រូវការយ៉ាងចាំបាច់។ ក្នុងពេលជាមួយគ្នានេះពួកគាត់សូមជូនពរដល់សមាគមឲ្យសម្រេចបាននូវភាពជោគជ័យគ្រប់ភារ:កិច្ច ទាំងអស់ដេីម្បីបន្តគោលដៅមនុស្សធម៌តទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក ទ្រឿង សំរិទ្ធ ក៏បានក៏បានពាំនាំក្តីនឹករលឹក និងផ្តាំផ្ញេីសួរសុខទុក្ខពីលោក ស៊ូម សារឿន និងក្រេីនរំលឹកបន្ថែមទៀតឲ្យបន្តយកចិត្តទុកដាក់ អនាម័យ សុខភាព និង អនុវត្តន៍វិធានការ ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាលនៅក្នុងបរិបទនៃការរីករាលដាលជំងឺ កូវីដ -១៩ នេះ ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ