ខេត្តកណ្តាល: ថ្ងៃព្រហស្បតិ៍ទី២ ខែកញ្ញា ឆ្នាំ២០២១លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារ មានលោកស្រីអភិបាលរងក្រុងតាខ្មៅ លោកជំទាវ ប្រធានមន្ទីរកិច្ចការនារីលោកចៅសង្កាត់កំពង់សំណាញ់ និងលោកមេប៉ុស្តិ៍កំពង់សំណាញ់ចុះសួរសុខទុក្ខ ប្អូនស្រី សួរ ស្រីម៉ិច ដែលរស់នៅក្នុងបន្ទប់ជួល ក្នុងភូមិកំពង់សំណាង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកំពុងមានជំងឺជាទម្ងន់ ត្រូវការសប្បុរសជនជួយសង្គ្រោះជាបន្ទាន់ ។សូមបញ្ជាក់ថា: ប្អូនស្រីមានជំងឺរបេង និងទើបតែសម្រាលកូនបាន១០ថ្ងៃ ឥឡូវនេះត្រូវបាន លោកជំទាវហ៊ុន កុសនី បានយកមកសម្រាប់ព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះហើយក៏បានពាំនាំនូវអំណោយសប្បុរសធម៌ កាកបាទក្រហម យកមកជូនដល់ប្អូនស្រីផងដែរ។អំណោយសរុបមាន:១, អង្ករ៣បាវ, ទឹកផ្លែឈើ២កេស, មី៤កេស, ទឹកត្រីបីយួរ,ទឹកសុីអុីវ៣យួរ, ទឹកសុទ្ធ២កេស,ត្រីខ៥យួ, សម្ភារៈទារក១ឈុត និងថវិការ៦៥មុឺនរៀលផងដែរ៕ទំនាក់ទំនងព័ត៌មាន:010840732,061881299
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ