ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍ សាខាខេត្តតាកែវ បាននាំយកកូនឈេីប្រណិត ចំនួន៣៤០ដេីម​ ដាំ នៅវត្តបាណានុគ្រោះ​ និង វត្តជើងគួន
Mon,20 September 2021 (Time 06:47 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 493នាក់)


តាកែវ៖ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្ងៃអាទិត្យ ទី១៩​ ខែកញ្ញា ឆ្នាំ ២០២១ លោក​ ទេព វណ្ណហេង ប្រធានសាខា​ខេត្តតាកែវ ចូលរួមដោយ លោក ថាំង ប៊ុនសុង អនុប្រធានចលនាអប់រំផ្សព្វផ្សាយ និងសមាជិករាជសីហ៍ ព្រមទំាង ព្រះគ្រូចៅអធិការ អាជ្ញាធរមូលដ្ឋាន លោក​គ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាដាំកូនឈេីប្រណិតចំនួន២៤០ដេីម​ ក្នុងបរិវេណវត្តបាណានុគ្រោះ ស្ថិតនៅភូមិប៉ាណា​ ឃុំសិង្ហ​ ស្រុកសំរោង និងចំនួន១០០ដើម នៅវត្តធម្មធារ ហៅជើងគួន ស្ថិតក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ថ្លែងក្នុងពិធីសំណេះសំណាល​ ព្រះគ្រូ​ សុខ​ សែន​ ព្រះចៅអធិការវត្ត បាណានុគ្រោះ​ និង ព្រះភិក្ខុកុសលធម្មោ ស៊ន កុសល ព្រះចៅអធិការស្តីទី វត្តធម្មធារ ហៅជើងគួន ព្រមទាំង លោកប្រធានសាខាខេត្ត​ បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សដែលបានចូលរួមដាំ​ និងផ្តាំផ្ញេីដល់ប្អូនៗរួមគ្នាថែទាំ​ ទុកជាមរតក​សម្រាប់ក្មេងជំនាន់ក្រោយ​ ។

នៅចុងបញ្ចប់នៃពិធី​ ព្រះគ្រូចៅអធិការទាំង២វត្តក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន​សមាគម និងថ្នាក់ដឹកនាំ​ ព្រមទាំងសមាជិក​ សមាជិកា​ សមាគមរាជសីហ៍​ ដែលបានចាត់តាំង សមាគមរាជសីហ៍សាខាខេត្តតាកែវ ចូលរួមដាំដេីមឈេីនៅវត្តរបស់ព្រះអង្គទាំងទ្វេ។

សូមបញ្ជាក់ថា លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ ទោះបីលោកជាជនពិការ តែលោកតែងសកម្មដឹកនាំសមាជិក ចុះដាំដើមឈើជាច្រើនរយដើមតាមវត្ត សាលារៀន ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់ជំនួយសង្គ្រោះជូនជនក្រីក្រ ជនរងគ្រោះផ្សេងៗ សង់ផ្ទះជូនជនក្រីក្រ ធ្វើបុណ្យ ដាក់ទាន ប្រគេនទេយ្យវត្ថុជូនព្រះសង្ឃជាច្រើនវត្ត ក្នុងមូលដ្ឋានខេត្តតាកែវ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ