ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំអំណោយជាសម្ភារ ថវិកា រទេះរុញ ជូនលោកយាយពិការក្រីក្រ
Sat,11 September 2021 (Time 07:54 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 573នាក់)


ខេត្តត្បូងឃ្មុំ៖ តាមការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហេង រតនា ប្រធានស្ដីទីក្រុមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ រួមជាមួយ លោក ធី ម៉ានី អនុប្រធានអចិន្ត្រៃយ៍ និង លោក ខុម សុខឃី អនុប្រធាន ព្រមទាំង សហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជាថវិកា និង សម្ភារ ជូនប្រជាពលរដ្ឋ ពិការនិងក្រីក្រមួយគ្រួសារ រស់នៅភូមិ កំពង់ឬស្សី ឃុំជីរោរ៍ទី១ ស្រុកត្បួងឃ្មុំ។

អំណោយដែលបានផ្តល់មាន៖
. ម៉ាស់ ចំនួន១ប្រអប់
.ត្រីខ ចំនួន១យួរ
. ទឹកសុទ្ធ ចំនួន១កេស
.ទឹកត្រី ចំនួន១យួរ
.ទឹកផ្លែឈើ ចំនួន១កេស
.ទឹកស៊ីអីវ ចំនួន១យួរ
. អាកុល ចំនួនកន្លះលីត្រ
.អង្ករចំនួន២៥គឺឡូ
.ដបបាញ់អាកុ ចំនួន១ដប
.សាប៊ូដុះខ្លួន ចំនួន១ប្រអប់
.រទេះជនពិការ ចំនួន១
.មី ចំនួ១កេស
.អំបិល ចំនួន១កញ្ចប់
.ថវិកា ចំនួន១០ម៉ឺនរៀល។

ពិធីនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយទឹកមុខរីករាយពីសំណាក់ គ្រួសារជនពិការ និង អាជ្ញាធរមូលដ្ឋាន ហើយពួកគាត់ សូមផ្តាំផ្ញើសួរសុខទុក្ខ និងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមរាជសីហ៍ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបប្រទះតែ សេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងជៀសឆ្ងាយពីជំងឺកូវីត១៩។

ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ លោកប្រធានស្តីទី បានពាំនាំការនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកប្រធាន ស៊ូម សារឿន និង បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និង ចូលរួម ថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិយើង។

ទីបញ្ចប់ គណៈប្រតិភូសាខា បានជូនពរលោកយាយ និងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ