ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធជំងឺកូវីដ-១៩ និង រៀបចំសាលារៀនឡើងវិញ
Wed,01 September 2021 (Time 10:08 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 490នាក់)


នៅរសៀលថ្ងៃ អង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២១


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងកិច្ចប្រជុំត្រៀមបើកសាលារៀនឡើងវិញ ជាមួយររដ្ឋបាលស្រុក ក្រុង ទាំង១១ និង មន្ទីរជំនាញជុំវិញខេត្ត


ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យសាលារៀនទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីត្រៀមរៀបចំក្នុងការបើកឱ្យចូលរៀនឡើងវិញនាពេលខាងមុខនេះ។ ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យអភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិច នៃជំងឺកូវីដ-១៩ ។ ដូច្នេះអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ក្នុងភូមិសាស្ត្រក្រុង-ស្រុករបស់ខ្លួន ពិសេសកន្លងមកសាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំឱ្យបានស្អាតឡើងវិញ


ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ