សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ សម្រាប់ប្រើប្រាស់ប្រយោជន៍ដល់ការងារសង្គម សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីត១៩
(រាជធានីភ្នំពេញ) ៖ កាលពីរសៀលថ្ងៃសៅរ៍ ០៥រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១
ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានធានសមាគមរាជសីហ៍ លោក ហេង សីហា អនុប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពី លោក ឆាយ សុភ័ក្តិ ប្រធានយុវជនសមាគមរាជសីហ៍ និងសមាជិកសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២។
អំណោយទាំងនោះរួមមាន៖
. ទឹកបរិសុទ្ធ ចំនួន៣០កេស
. ទឹកផ្លែឈេី ចំនួន១០កេស
. មី ចំនួន១០កេស
. ម៉ាស ចំនួន២០ប្រអប់ ស្មើ១,០០០ម៉ាស់
. អាល់កុលសម្លាប់មេរោគ ចំនួន០២កាន។
ក្រោមការទទួលរាក់ទាក់ពីសំណាក់លោកមេប៉ុស្តិ៍ និងសហការី សូមថ្លែងអំណរគុណដល់សមាគមរាជសីហ៍ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខសុវត្ថិភាព និងសុខភាពអជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងសូមគោរពជូនពរលោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ សូមជួបតែសេចក្តីសុខទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕