ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តតាកែវ នាំយកកូនឈេីក្រញូង ចំនួន២០០ដេីម​ ដាំនៅវត្តតុំ​ ជាមួយ ព្រះមេគណខេត្តតាកែវ និងសិស្សានុសិស្ស
Mon,30 August 2021 (Time 08:38 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 171នាក់)


(ខេត្តតាកែវ) ៖ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ទេព វណ្ណហេង ប្រធានសាខា​ រួមជាមួយព្រះវិន័យសំវរ​ កែវ​ សាវ៉ន​ ព្រះមេគណខេត្ត ដោយមានការចូលរួមពីសមាជិកសមាគម​ លោកនាយក​ នាយករង​ លោក​គ្រូ​ អ្នកគ្រូ និងសិស្សានុសិស្សបានរួមគ្នាដាំកូនឈេីក្រញូងចំនួន២០០ដេីម​ ក្នុងបរិវេណវត្តតុំ​ ស្ថិតនៅភូមិតុំ​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១។
ថ្លែងក្នុងពិធីសំណេះសំណាល​ ព្រះមេគណខេត្ត​ និង លោកប្រធានសាខាខេត្ត​ បានថ្លែងអំណរគុណដល់លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សដែលបានចូលរួមដាំ​ និងផ្តាំផ្ញេីដល់ប្អូនៗរួមគ្នាថែទាំ​ ទុកជាមរតក​សម្រាប់ក្មេងជំនាន់ក្រោយ​ ។
នៅចុងបញ្ចប់នៃពិធី​ ព្រះមេគណខេត្ត​ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន​ និងថ្នាក់ដឹកនាំ​ ព្រមទាំងសមាជិក​ សមាជិកា​ សមាគមរាជសីហ៍​ ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តតាកែវ នាំយកនិង ដាំដេីមឈេីនៅវត្តរបស់ព្រះអង្គ​ផងដែរ។
សូមចូលរួមអនុវត្ត ៣កុំ និង៣ការពារ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ