ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍ រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមរាជសីហ៍ និងក្រុមហ៊ុន ជី ហ៊ីឡូ កម្ពុជា លើការងារសប្បុរសធម៌ និងការវិនិយោគនានា សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការឯកភាពតាមរយៈកិច្ចប្រជុំគណកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍តាមប្រព័ន្ធ ZOOM MEETING កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
Mon,02 August 2021 (Time 08:17 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 427នាក់)


រាជធានីភ្នំពេញ: ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១

ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ សមាគមរាជសីហ៍បានរៀបចំពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមរាជសីហ៍ និងក្រុមហ៊ុន ជី ហ៊ីឡុ កម្ពុជា លើការងារសប្បុរសធម៌ និងការវិនិយោគនានា សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីការថ្លែងសុន្ទរកថាពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោកប្រធានសូមសំដែងនូវចំណាប់អារម្មណ៍ និងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុន ជី ហ៊ីឡូ ដែលក្នុងបរិបទនៃការរីករាលដាលកូវីត១៩ ទូទាំងសកល ក៏ដូចជាក្នុងប្រទេសកម្ពុជា ក៏ក្រុមហ៊ុន ជី ហ៊ីឡូ នៅតែបង្កើននូវកិច្ចសហការដ៏ស្អិតរមួតតាមរយៈសមាគមរាជសីហ៍ ដើម្បីរិតចំណងមិត្តភាព ការចូលរួមកិច្ចការងារសង្គម និងគំរោងកិច្ចវឌ្ឍនភាពក្នុងប្រទេសកម្ពុជា។

កម្មពិធីចុះហត្ថលេខាបញ្ចប់ដោយលទ្ធផលផ្លែផ្កាស្របតាមខ្លឹមសារនៃអនុស្សរណៈ ដោយភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ និងសម្រេចគម្រោងនានា នាពេលដ៏ខ្លីខាងមុខ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ