ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំ សមាគមរាជសីហ៍សាខាខេត្តកណ្ដាល​ អញ្ជើញចុះសួរសុខទុក្ខ និង ចែក អំណោយជូន ប្រជាពលរដ្ឋ០៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ
Fri,27 August 2021 (Time 02:53 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 530នាក់)


ខេត្តកណ្ដាល៖ លោក ស៊ូម សារឿន ប្រធាន សមាគម​រាជសីហ៍ បានចាត់តាំង លោក សឿង មុន្នីរ័ត្ន អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកណ្ដាល​ និងសហការី ជាតំណាងលោកប្រធានសាខា ឈឺ សៀមឡេង បានចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គឺ៖
១.លោកស្រី ឃឹម សុផល
២.លោកស្រី ឃឹម ចាន់ថន
៣.លោកស្រី តិល សុខា

ដែលរងគ្រោះដោយភ្លេីងឆេះផ្ទះ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ក្នុងឃុំ​ កោះធំ(ខ) ស្រុក​ កោះធំ​ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបាន៖
-ថវិការចំនួន ២០មុឺនរៀល
-អង្ករ២ការ៉ុង (១ការ៉ុងស្មើរនឹង ២០kg)
-មីម៉ាម៉ា ចំនួន ១កេស
-ទឹកស៊ីវអ៊ីវ ចំនួន ១យួរ
-ទឹកត្រី ចំនួន ១យួរ
-ត្រីខ ចំនួន ១យួរ
-អំបិល, ស្កសរ, ប៊ីចេង ចំនួន ២កញ្ចប់
-ម៉ាស ចំនួន ១ប្រអប់, អាល់កុលចំនួន ២លីត

ប្រជាពលរដ្ឋដែលរងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ សាខាសមាគមរាជសីហ៍ខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់អំឡុងពេលដែលពួកគាត់កំពុងជួបទុក្ខលំបាកបែបនេះ​ និងសូមជូនពរដល់ ថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍ទាំងអស់ អោយជួបតែព្រះពុទ្ធពរទាំងបួនប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លាងឃ្លៀឡេីយ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ