ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះ លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា ព្រមទាំងសហការី និងបានផ្ដល់ជាថវិកាដល់សកលវិទ្យាល័យកម្ពុជា ដើម្បីអោយ និសិត្សទទួលបាននូវអាហារូបករណ៍ ក្នុងការបន្តការសិក្សាបន្តទៀត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាស ពេញលេញ និងសម្បូរបែបទទួលបាននូវការសិក្សា អប់រំគ្រប់ទីកន្លែងដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ល្អបំផុត មានចំណេះដឹងពិតប្រាកដ នោះមិនអាចមានកណ្ដៀរមកកោរ រឺកណ្តុលមកកាត់បាននោះទេ។លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមជាមួយសកលវិទ្យាល័យកម្ពុជា ក្នុងការផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្ស បានបន្តការសិក្សានៅសកលវិទ្យាល័យ។លោកបណ្ឌិតអនុប្រធានសកលវិទ្យាល័យ បានបន្តថា សាកលវិទ្យាល័យកម្ពុជា បានទទួលការជួយផ្ដល់ជាអាហារូបករណ៍ដល់សិស្សជាច្រើនទូទាំងប្រទេស ដើម្បីអោយសិស្សបានទទួលការសិក្សាបន្ថែម រួមនឹងទទួលបាននូវចំណេះដឹង ងាយស្រួលក្នុងអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើនបាននូវធនធានមនុស្សបន្ថែមសម្រាប់ប្រទេសជាតិ ។សូមបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា បានទទួលថវិកាពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចំនួន ៤០លានរៀល សម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស ក្នុងការសិក្សានៅសកលវិទ្យាល័យកម្ពុជា ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ