ប្រធានក្រុមបាល់ទាត់វ័យចាស់រាជសីហ៍ ដឹកនាំយុវជនរាជសីហ៍ ចុះសួរសុខទុក្ខ និងនាំយកថវិកាជាជំនួយឧបត្ថមពីថ្នាក់ដឹកនាំ ប្រគល់ជូនយុវជនរាជសីហ៍ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
(រាជធានីភ្នំពេញ) ៖ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
លោក អ៊ូម ថាវរះ ប្រធានក្រុមបាល់ទាត់រាជសីហ៍វ័យចាស់ ដឹកនាំយុវជនរាជសីហ៍ចុះសួរសុខទុក្ខ នាំយកភេសជ្ជៈ និងថវិកាប្រគល់ជូនយុវជនរាជសីហ៍ ទេព វ៉យ ដែលជួបគ្រោះថ្នាក់ចរាចរបណ្តាលអោយបាក់ឆ្អឹងដងកាំបិត និងត្រូវធ្វើការវះកាត់ភ្លាមៗ ដើម្បីបញ្ជៀសនូវការហូរឈាមច្រើន ។ គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ខណៈពេលដែលប្អូនប្រុសកំពុងប្រកបការងារជាអ្នកដឹកជញ្ជូនឥវ៉ាន់ជូនអតិថិជន ដើម្បីបានប្រាក់ខែជួយផ្គត់ផ្គង់គ្រួសារ។
ភេសជ្ជៈ និងថវិកាដែលត្រូវប្រគល់ជូនមានដូចជា៖
. ថវិកា ចំនួន២លាន ១សែន ២ម៉ឺនរៀល
.ទឹកដោះគោឆៅ ចំនួន២ឡូ
ស្ថិតក្នុងស្ថានភាពរងរបួស និងទើបតែវះកាត់រួច យុវជន និងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន ថ្នាក់ដឹកនាំ ឯកឧត្តម លោកឧកញ្ញ៉ា លោក-លោកស្រី សមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ដល់យុវជនរាជសីហ៍ ទាំងការរៀនសូត្រ ការរស់នៅ និងសុខភាព សុខសុវត្ថិភាពរបស់យុវជនរាជសីហ៍។
យុវជនព្រមទាំងក្រុមគ្រួសារសូមគោរពជូនពរថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចគ្រប់ៗគ្នា៕