លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃអាទិត្យ (១ សីហា) បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសុំយោបល់ពីមហាជន រឿង ក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួន តាមបណ្ដោយឆ្នេរសមុទ្រ ដោយលោកបានលើកឡើងជាសំណួរថា តេីយេីងគួរបន្តឲ្យមានស្ថានភាពរបៀបនេះបន្តទៀត រឺយ៉ាងណា?លោកបានសរសេរថា “ជាយូរលង់ណាស់មកហើយមានការក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួនតាមបណ្ដោយឆ្នេរសមុទ្រសាធារណៈក្នុងខេត្តកែបដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ដេីម្បីរក្សាបាននូវសណ្តាប់សាធារណៈតេីយេីងគួរបន្តអោយមានស្ថានភាពរបៀបនេះបន្តទៀតរឺយ៉ាងណា? សុំយោបល់បងប្អូនម្នាក់មួយមក ៖ A មិនព្រម B ព្រម ។”ក្រោយការលើកឡើងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានចូលរួមសម្តែងមិត ដោយខ្លះបានគាំទ្រ និងខ្លះមិនគាំទ្រ ដោយប្រជាពលរដ្ឋខ្លះបានទាមទារឱ្យអភិបាលខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមឆ្នេរកែបនេះ។ចំណែកពលរដ្ឋខ្មែរទៀត ថ្លែងថា ការលក់ដូររបស់ពួកគាត់ក៏អាចជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ដែរ ប៉ុន្តែសូមអោយខាងរដ្ឋបាលខេត្តកែប ជួយសម្រួលអោយមានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ ជាពិសេសគឺអោយពួកគាត់លក់ដូរក្នុងតម្លៃសមរម្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ