ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ថោង សុខាំភូ អនុប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិកសមាគមរាជសីហ៍នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគល់ជូនកងពលតូចដឹកជញ្ជូនលេខ៩៩
Sat,21 August 2021 (Time 06:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 449នាក់)


រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១៣កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៧៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

ដោយមានការឯកភាពពីគណកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ថោង សុខាំភូ អនុប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិកសមាគមរាជសីហ៍ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនប្រគល់ជូនកងពលតូចដឹកជញ្ជូនលេខ៩៩ ដេីម្បីជួយសម្រួលដល់ជីវភាពបងប្អូនកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ។

អំណោយរួមមាន:
. អង្ករ ចំនួន១តោន
. មី ចំនួន៥០កេស
. ទឹកសុទ្ធ ចំនួន៥០កេស
. ម៉ាស់ ចំនួន១០,០០០ម៉ាស់

ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមរាជសីហ៍ដែលតែងតែផ្សារភ្ជាប់ចំណងមិត្តភាពដ៏ល្អជាមួយកងយោធពលខេមរភូមិន្ទ ហេីយឯកឧត្តមក៏បានបញ្ជាក់ដែរថា នេះមិនមែនជាលេីកទី១ទេដែលសមាគមរាជសីហ៍បានផ្តល់ការឧបត្ថម្ភជូនកងពលយេីង តែសមាគមរាជសីហ៍តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងទ័ព ផ្គត់ផ្គង់រាល់ការខ្វះខាតរបស់កងទ័ព និងរាល់ពេលដែលកងពលតូចដឹកជញ្ជូនលេខ៩៩ បំពេញបេសកកម្មជួយបងប្អូនប្រជាជនកម្ពុជា ដូចជាជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីត១៩ជាដេីម។

តាងនាមអោយមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឯកឧត្តមសូមជូនពរដល់លោកប្រធានសមាគម ថ្នាក់ដឹកនាំ លោក-លោកស្រី សមាជិក សមាជិកា និងយុវជនរាជសីហ៍ សូមជួបតែសុខភាពល្អ រកទទួលទានមានបាន និងបរវៀសជៀសឆ្ងាយពីកូវីត១៩ គ្រប់ៗគ្នា។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ