ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ អញ្ជើញសំណេះសំណាល និង ចែកអំណោយ យាយតាក្រីក្រ ៣៥នាក់ នៅស្រុកត្រាំកក់
Fri,20 August 2021 (Time 08:43 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 410នាក់)


ខេត្តតាកែវ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍(KAD) រួមជាមួយ លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ,
លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ និង ឯកឧត្តម ថាំង ប៊ុនសុង និង លោកជំទាវ អឿន លក្ខិណា បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ជាសម្ភារនិងថវិកា ជូនលោកយាយ លោកតា ក្រីក្រ ចំនួន ៣៥រូប រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

អំណោយដែលបានចែកជូនរួមមាន៖ ថវិកា២០,០០០រៀល សារ៉ុង១ ក្រម៉ា១ និង ប្រេងលាបរឹត១ដប។ ជាមួយគ្នា លោកស្រី So Sopheaklida បានចូលរួមអំណោយ ជាកាតាបដាក់ខោអាវ កន្សែងពោះគោ សាបូ រូបព្រះសម្មាសម្ពុទ្ធ ផងដែរ។

ក្នុងឱកាសនោះ លោកស្រីមេធាវីប្រធាន បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន 🙏🇰🇭 ។

ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងសូមជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អឡើងវិញ និងប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ