ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះប្រគល់ផ្លូវបេតុងមួយខ្សែជាផ្លូវការ និងអំពូលភ្លើងសូឡាបំភ្លឺផ្លូវ ជូនពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល
Sun,15 August 2021 (Time 03:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 455នាក់)


(ខេត្តកោះកុង) ៖ ថ្ងៃសៅរ៍ ទី៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង ដោយមានការចូលរួមជាអធិបតីរបស់ ឯកឧត្តម សៅ ស៊ីធួន ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកោះកុង។
នៅក្នុងារចុះទៅនោះដែរ ដោយនាការអមដំណើរដោយ ៖ . លោក ខុម សុខជា អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង . លោក ម៉ន ផានិត្យ សមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះប្រគល់ផ្លូវបេតុងមួយខ្សែជូនដល់ប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែខាងលើត្រូវបានស្ថាបនាដោយប្រើថវិកាបដិភាគ សមាគមរាជសីហ៍សាខាខេត្តកោះកុង ថវិកាសប្បុរសជន និងប្រជាពលរដ្ឋមូលដ្ឋាន។ គួររំលឹកផងដែរថា ផ្លូវមួយខ្សែនេះត្រូវបានប្រគល់ជូនអោយប្រើប្រាស់ជាបណ្តោះអាសន្នដោយរួចមកហើយដោយ ឯកឧត្តម សៅ ស៊ីធួន ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកោះកុង កាលពីកំឡុងខែមិថុនា ឆ្នាំ២០២១ និងទើបតែសម្ពោធ និងដាក់អោយប្រើជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ដោយមូលហេតុការរីករាលដាលកូវីត១៩ នៅមិនទាន់ធូរស្បើយ។
ពិធីប្រគល់-ទទួល ដោយមានការចូលរួមពីប្រជាពលរដ្ឋ លោកមេឃុំស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ សូមទទួលបានសុខភាពល្អ និងបរវៀសជៀសឆ្ងាយពីកូវីត១៩៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ