កោះកុង÷នៅថ្ងៃអាទិត្យទី១ ខែសីហា ឆ្នាំ ២០២១ នេះ អាជ្ញាធរខេត្តកោះកុងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដុសទី១ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំដល់ ១៧ ឆ្នាំ ធ្វើឡើងក្រោម វត្ត មាន លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង លោកទូ សាវុធ អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ទៅ មឹង ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរៈភូមិន្ទ ព្រមទាំងក្រុមការងារជា ច្រើនរូបទៀត បានអញ្ជើញពិនិត្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដល់កុមារ និងយុវវ័យ ដែលស្ថិត នៅមណ្ឌលសាខាកាកបាទក្រ ហមកម្ពុជាខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ។ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តបានធ្វើការសំណេះ សំណាលសួរសុខទុក្ខនិងផ្តាំផ្ញើទៅដល់ប្អូនៗកុមារា កុមារី និងយុវវ័យទាំងអស់ ក្រោយពីបានទទួលវ៉ាក់សាំង ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេស ត្រូវអនុវត្ត វិធានការ “៣ ការពារ ៣ កុំ ” របស់រាជរដ្ឋាភិបាល និងការណែ នាំនានារបស់ក្រសួងសុខាភិបាល ។គួរបញ្ជាក់ផងដែរថា ក្រុមប្អូនៗកុមារ និងយុវវ័យ រួមទាំងអាណា ព្យាបាលទាំងនោះ បានបង្ហាញអារម្មណ៍ ដោយទឹកមុខរំភើបរីករាយ ប្រកបដោយភាពជឿជាក់គ្រប់គ្នាថា ពួកគាត់ស្វែងយល់មកទទួលសាំងនេះដោយស្ម័គ្រ ចិត្ត គ្មានការបង្ខិតបង្ខំឡើយ ។ក្នុងនោះដែរ អាណាព្យាបាលក៏ដូចជាប្អូនៗ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីត-១៩ បាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចតេជោហ៊ុនសែន ដែលលោកបានគិតគូរស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះសម្ដេចបានគិត គូរកវ៉ាក់សាំង មកចាក់ជូនដល់កុមារនិងយុវវ័យបន្ថែមទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ