ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
"ដើមឈើមួយជីវិតមួយ" សមាគរាជសីហ៍រំលឹកខួបអនុស្សាវរីយ៍ទិវាដាំកូនឈើ ៩ កក្កដា ២០២១ ដែលកន្លងមកថ្នាក់ដឹកនាំ សមាជិក សមាគមរាជសីហ៍បានប្រាព្ធពិធីដាំកូនឈើ ជាមួយឯកឧត្តមមេបញ្ជាការ ឯកឧត្តមមេបញ្ជាការរង បងប្អូនកងយោធពលខេមរភូមិន្ទ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ជានិមិត្តរូបនៃចំណងមិត្តភាព និងបរិស្ថានល្អ
Fri,09 July 2021 (Time 06:38 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 359នាក់)


ដោយស្ថានភាពការរីករាលដាលជំងឺកូវីតហាក់មិនទាន់ថមថយ ហក់កើនឡើងគួរអោយព្រួយបារម្មណ៍ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមជាមួយវិធានការណ៍សុខាភិបាល នាថ្ងៃទិវារំលឹកអនុស្សាវរីយ៍ ដាំកូនឈើ ៩ កក្កដា ២០២១ នេះ សមាគមរាជសីហ៍សូមអនុញ្ញាតភ្ជាប់ជូននូវកម្រងរូបភាពកន្លងផុតទៅ នៃសកម្មភាពដាំកូនឈើជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ឯកឧត្តមមេបញ្ជាការ ឯកឧត្តមមេបញ្ជាការរង បងប្អូនកងយោធពលខេមរភូមិន្ទ ដែលសកម្មភាពទាំងនេះបានបង្ហាញអំពីការរួបរួមសាមគ្គីនៃចំណងមិត្តភាពដ៏ល្អរវាងសមាគមរាជសីហ៍ និងកងយោធពលខេមរភូមិន្ទលើកិច្ចការសង្គមរួបរួមដាំកូនឈើមួយជីវិតមួយ តាមទីបញ្ជាការដ្ឋាន សាលានាទាហានសកម្ម កងពលធំ កងពលតូច វរសេនាធំ វរសេនាតូច អនុសេនាធំ អនុសេនាតូច វរការពារព្រំដែន។ល។ ដែលសកម្មភាពទាំងនេះជាកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់នូវធម្មជាតិព៍ណបៃតង ការពារខ្យល់បក់ខ្លាំង បន្សុទ្ធបរិយាកាស ទាក់ទាញទឹកភ្លៀង និងទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នៅតាមទីតាំងខាងលើ។

ទោះសកម្មភាពទាំងនោះបានកន្លងផុតទៅយ៉ាងណាក្តី ក៏អនុស្សាវរីយ៍ដែលថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍បានបង្កើតរួមគ្នាជាមួយ ថ្នាក់ដឹកនាំ និងបងប្អូនកងកំលាំងយោធពលខេមរភូមិន្ទហាក់នៅថ្មីៗ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់យើងទាំងអស់គ្នាដោយមិនអាចបំភ្លេចបាន ។

ទោះយ៉ាងណា យើងនៅតែបន្តកិច្ចការមនុស្សធម៌ និងសប្បុរសធម៌ជាមួយគ្នា គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ទោះស្ថិតក្នុងកាលៈទេសៈ ឬគ្រាលំបាក គ្រោះទឹកជំនន់ ការរីករាលដាលកូវីត១៩ ដើម្បីកិច្ចវឌ្ឍនភាពនាវាកម្ពុជារបស់យើង។

តាំងនាមអោយ ប្រធាន អនុប្រធាន សមាជិក សមាជិកា យុវជនសមាគមរាជសីហ៍រាជធានី-ខេត្ត យើងខ្ញុំសូមជូនពរអោយប្រទេសកម្ពុជាឆាប់បានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរដូចដើមតាមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាល ដើម្បីសម្បូរសប្បាយ រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជានៃយើង ព្រមទាំងជូនពរបងប្អូនកងកំលាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ អជ្ញាធរមានសមត្ថកិច្ច ពុកម៉ែ ពូមីង តាយាយ កូនក្មួយទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងបរវៀសជៀសឆ្ងាយពីកូវីត១៩គ្រប់ៗគ្នា។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ