ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំងនគរបាល និង សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធភូមិឃុំតំបន់បិទខ្ទប់ ដែលប្រជាពលរដ្ឋរស់នៅ និងធ្វើការងាររោងចក្រកាត់ដេ និងចាក់សម្លៀកបំពាក់ស៊ុងជីនថេកស្តាយ(ខេមបូឌា)ខូ អិល ធី ឌី ស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ភូមិត្រពាំងអង្គ ឃុំកំពែង និងភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ដោយមានការចូលរួមពីៈ ក្រុមការងារថ្នាក់ ខេត្ត លោកអភិបាលស្រុក លោក អធិការ ស្រុកព្រៃកប្បាស អង្គរបុរី លោកមេបញ្ជាការអាវុធហត្ថស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន។ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកថវិកាផ្ទាល់ខ្លួនរួមនិងសម្ភារៈមួយចំនួនដើម្បីឧបត្ថម្ភ ដល់គោលដៅចំនួន៣ ដោយក្នុង០១គោលដៅទទួលបានថវិកាចំនួន ៤០០,០០០៛ មីចំនួន១០កេស ម៉ាស់ចំនួន១០ប្រអប់ ទឹកសុទ្ធ១០កេស អាល់កុលចំនួន ៣០លីត្រ ជូនលោកអធិការ ធ្វើការបែងចែកដល់មន្រ្តីនគរបាលឈរជើងប្រចាំការតំបន់បិទខ្ទប់។ មានមតិណែនាំផ្តាំផ្ញើនាឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បាន ជម្រុញឲ្យលោកអធិការ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ទាំងនោះចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ