ថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ដោយបានការឯកភាពពីគណ:កម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ស៊ូម សារឿន ប្រធានសមាគមបានចាត់តាំង លោក ហែម ស៊ីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន គៀងគរសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្មែរចំនួន១០០នាក់ រស់នៅខេត្តហ្គីនម៉ា ប្រទេសជប៉ុន កំពុងរងផលប៉ះពាល់នៃការរីករាលដាលកូវីត ១៩ ជាសាកល។រាយនាមសប្បុរសជនដូចខាងក្រោម÷👉 សមាគមរាជសីហ៍សាខាប្រទេសជប៉ុន . ម៉ាស់ ចំនួន២៦០០ម៉ាស់ . អាល់កុលសម្លាប់មេរោគ ចំនួន៤០ដប . ក្រដាស់អនាម័យ ចំនួន៦០ដុំ👉 សប្បុរសជន ឈ្មោះ កូនចិន . អង្ករ ចំនួន២៧០គីឡូក្រាម . មីកញ្ចប់ ចំនួន២៧០កញ្ចប់ . ត្រីខកំប៉ុង ចំនួន៣០០កំប៉ុង . ប្រេងខ្យងដបធំ ចំនួន ១០០ដប . ម៉ាស់ ចំនួន១៦៥០ម៉ាស់ . ប៊ីចេង ៥០០ក្រាម ចំនួន១០០កញ្ចប់ . ទឹកសុទ្ធ ចំនួន៦០កេស👉ម្ចាស់ហាងគ្រឿងទេសខ្មែរនៅ Oizumi . អង្ករ ចំនួន១៦២គីឡូ . ត្រីខ ចំនួន ១០០កំប៉ុង . មី ចំនួន១២០កញ្ចប់👉 មូលនិធិអប់រំសុខភាពអាស៊ី ប្រចាំប្រទេសជប៉ុន . អង្ករ ចំនួន៩២គីឡូ . មីកញ្ចប់ ចំនួន១២៨កញ្ចប់ . ត្រីខ ចំនួន៩២កំប៉ុង . ម្សៅស៊ុបរ៉ូតឌី ចំនួន៩២កញ្ចប់ . ម៉ាស់ ចំនួន ២៣០០ម៉ាស់ . ទឹកត្រី ចំនួន៤៦ដប👉លោក សាមឌី . អង្ករចំនួន ៥គីឡូក្រាមក្រោមទឹកមុខរីករាយ និងក្តីរន្ធត់ឥតឧបមា ប្អូនប្រុស-ស្រី ដែលកំពុងរស់នៅបន្តការសិក្សា និងប្រកបការងារចិញ្ចឹមជីវិតនៅក្នុងប្រទេសជប៉ុន សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណជាពន់ពេក ដែលសមាគមរាជសីហ៍ មានលោកប្រធាន ស៊ូម សារឿន និងថ្នាក់ដឹកនាំ សមាជិក សមាជិកា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនខ្មែរនៅក្រៅប្រទេស និងតែងតែខ្វល់ខ្វាយ ប្រឹងប្រែងបរិច្ចាគធនធានផ្ទាល់ខ្លួន និងគៀងគរសប្បុរសជន ក្រោមរូបភាពខ្មែរជួយខ្មែរ។ សូមជូនពរលោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងសប្បុរសជននានា សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ កុំបីឃ្លៀងឃ្លាតឡេីយ និងសូមបរវៀសជៀសឆ្ងាយពី កូវីត១៩ គ្រប់ៗគ្នា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ