ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី១០ ខែឧសភា
Fri,30 July 2021 (Time 03:57 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 419នាក់)


កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូន ពូមីង ជាអាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្ថិតនៅបរិវេណបណ្តោយមាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់។ នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើងចំពោះបងប្អូនអាជីវករទាំងអស់គ្នា ដោយបណ្តាលឱ្យបងប្អូនទទួលរងគ្រោះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ទន្ទឹមគ្នានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ដើម្បីជៀសវាងហេតុការដ៏អាក្រក់នេះកើតឡើងជាថ្មីទៀត ឯកឧត្ដមសូមអំពាវនាវដល់បងប្អូនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងធូប ភ្លើងអគ្គីសនីផ្សេងៗ ហើយជាងនេះទៅទៀតនោះក៏សូមបន្តចូលរួមថែរក្សាការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ផងដែរ ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣.កុំ ៣.ការពារ ដែលជាយន្តដ៏ស័ក្តិសិទ្ធិបំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីរួចផុតពីការយារយីពីមេរោគដ៏សាហាវនេះ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) នេះតែម្តង។ ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបាននាំយកអំណោយប្រគល់ជូនដល់បងប្អូនអាជីវករទាំង២២តូប គឺក្នុង០១តូប ទទួលបានអង្ករ ២៥គ.ក មី០២កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ម៉ាស់០១ប្រអប់ ជែល០១ដប និងថវិកា ៤០០,០០០រៀល៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ