កណ្តាល៖កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យនិងណែនាំលើការពាក់ម៉ាស់របស់ប្រជាពលរដ្ឋ ទាំងអ្នកដំណើរថ្មើរជើង ជិះកង់ ជិះម៉ូតូ ជិះម៉ូតូកង់បី ជាដើម ដើម្បីចូលរួមនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។សកម្មភាពទាំងអស់នេះ គឺ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង ទទួលអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ។ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក៏បានចាប់ផ្តើមធ្វើការចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋនិងមានការណែនាំបន្ថែម អំពីអត្ថប្រយោជន៍នៃការពាក់ម៉ាស់ នេះ ។នៅក្នុងករណីដែលធ្វើការណែនាំហើយ ប្រជាពលរដ្ឋ នៅតែមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់ ។សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ប្រការ២នៃសេចក្ដីសម្រេចនេះ ក៏បានចែងដែរថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ ដូចខាងក្រោម ៖-អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិននិងកាស៊ីណូ-រមណីយដ្ឋាន សារមន្ទីរ សួនកុមារនិងសួនកម្សាន្តនានា-អាជីវកម្មម៉ាស្សា សូណានិងស្ទីមគ្រប់ប្រភេទ-ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ-រោងភាពយន្ត រោងសម្ដែងសិល្បៈ-ក្លិបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទក្រៅពីសកម្មភាពការងារនិងមុខរបរឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយបានកំណត់ខាងលើ , រដ្ឋបាលខេត្តកណ្តាល នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងដែលអនុលោមតាម ការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ