ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តំណាង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញសំណេះសំណាល និងឧបត្ថម្ភដល់ អ្នកសារព័ត៌មាន កំពុងមានជីវភាពខ្វះខាត
Sun,25 July 2021 (Time 12:09 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 372នាក់)


កណ្តាល៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយលោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងតំណាង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ន សំណេះសំណាល និងបាន​ឧបត្ថម្ភ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី សៀង អំបិល ស្ករស មីកញ្ចប់ ម៉ាស់ និងថវិកា ជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន៥អង្គភាព។

នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការរងក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សា ឈ្វេងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។ លោកបន្តទៀតថា យើងអ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មិនមានលក្ខណៈញុះញុង ឬបង្កមហន្តរាយដល់សង្គមជាតិ និងបន្តផ្សព្វផ្សាយព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋវិញ ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។

ទន្ទឹមគ្នានេះដែរ លោកអគ្គលេខាធិការរងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវិដ១៩ជាមួយរាជរដ្ឋាភិបាលដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ។

គួរបញ្ជាក់ថា លោក ហ៊ាង ប៊ុនថា ត្រូវបានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាតែងតាំងជាអគ្គលេខាធិការរង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ