លោក កេត ម៉ៅ អភិបាលស្រុកសំរោង ជាមន្ត្រីសកម្មការងារ បម្រើប្រជាពលរដ្ឋ និងដឹកនាំអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានការរីកចម្រើនជាលំដាប់ ទាំងវិស័យ អាណាចក្រ និង ពុទ្ធចក្រ
ខេត្តតាកែវ៖ ជាចំណងដៃក្នុងអាណត្តិដឹកនាំរបស់លោកអភិបាល ការស្ថាបនាផ្លូវជាច្រើនខ្សែ ដោយចាក់គ្រួសធម្មជាតិ និងផ្លូវដីបានប្រែក្លាយទៅជាក្រាលកៅស៊ូខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ប្រកបរបរកស៊ីចិញ្ចឹមជីវិត ប្រែក្លាយភូមិឋានពលរដ្ឋតាមដងផ្លូវកៅស៊ូ ទៅជាស្រស់បំព្រង សេដ្ឋកិច្ចគ្រួសាររីកចម្រើន។
ស្ថានីយ៍បូមទឹកនិងប្រឡាយទឹកសម្រាប់ស្រោចស្រប់ដំណាំនិងស្រូវ ក៏ត្រូវបានជួសជុល និងស្ថាបនាជាច្រើនកន្លែង សម្រាប់បម្រើវិស័យកសិកម្ម។
ក្នុងនាមគណៈអភិបាល លោក កេត ម៉ៅ ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីជំនាញគ្រប់ផ្នែកការពារ បម្រើ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ពាក់ព័ន្ធយុទ្ធនាការប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លោកអភិបាលបានជំរុញការផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពី វិធានការសុខាភិបាល និងបានខិតខំសម្របសម្រួលឲ្យ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុក ទទួលបានការចាក់វាក់សាំង។ ទន្ទឹមនោះ លោកអភិបាលបានដឹកនាំរៀបចំមណ្ឌលចត្តាឡីស័ក ការយកសំណាក និងបញ្ជូនអ្នកឆ្លងកូវីដ១៩ទៅព្យាបាលភ្លាមៗ ព្រមទាំងបានចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារអ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កជាបន្តបន្ទាប់។
លោកអភិបាលតែងដឹកនាំសហការីចុះគ្រប់មូលដ្ឋានពង្រឹងការងាររបស់ អាជ្ញាធរភូមិ ឃុំ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសដោះរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានរាយការណ៍ជូនលោក។
ជាមួយគ្នា លោកអភិបាលសកម្មចុះសួរសុខទុក្ខ ផ្តល់អំណោយសង្គ្រោះបន្ទាន់ជាច្រើនជូនជនក្រីក្រ ជនរងគ្រោះ ទឹកជំនន់ អគ្គិភ័យ ខ្យល់ព្យុះ គ្រោះថ្នាក់ចរាចរណ៍ និងតែងចូលរួមរំលែកមរណៈទុក្ខនិងចូលបច្ច័យក្រុមគ្រួសារសពមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅ។
ដោយឡែកការងារបក្ស លោកអភិបាលនិងជាប្រធានយុវជនបក្សប្រជាជនស្រុកសំរោង បានពង្រឹង ពង្រីកសមាជិកបក្សកើនឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅទទួលជ័យជន្នះក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និង ការបោះឆ្នោតថ្នាក់ជាតិខាងមុខ៕