ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួលអំណោយមនុស្សធម៌ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
Fri,02 July 2021 (Time 09:37 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 422នាក់)


(ភ្នំពេញ​)៖ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនោះ ទើបនៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។
នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានាក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ ហើយលោកក៏បានអំពាវនាវ និងក្រើនរំឭកដល់បុគ្គលិកមណ្ឌល ក៏ដូចជាក្មួយៗអោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។

សូមបញ្ជាក់ផងដែរថា លោក​ ផន​ ផល្លា​ ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានអោយកាន់តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ​ ដេីម្បីដឹកនាំ​និងស្វែងរកជំនួយពី សប្បុរសជននានាក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោក​មានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ចំណែកឯកុមារចំនួន​១០នាក់ផ្សេង ទៀតក៏បានឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើអោយមណ្ឌលនេះប្រឈមនឹងការខ្វះខាតដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។

អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន:

១-អង្គរចំនួន ១០ បេ (ស្មើនឹង ៥០០ គីឡូ)
២- ត្រីខចំនួន ៥ កេស (ស្មើនឹង ៥០០ កំប៉ុង)
៣-មីចំនួន ១០ កេសធំ (ស្មើនឹង ៦០ កេសតូច)
៤-ត្រីងៀតចំនួន ១០ គីឡូ
៥-សាច់ក្រកចំនួន ១០ គីឡូ
៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ
៧-ទឹកដោះគោខាប់ចំនួន ៤ កេស (ស្មើនឹង ៩៦ កំប៉ុង)
៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ (ស្មើនឹង ២៥០ កញ្ចប់តូច)
៩-ស្ករសចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១០-អំបិលចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១១-ទឹកត្រីចំនួន ៥ យួរ ( ស្មើនឹង ៣០ ដប)
១២-ទឹកស៊ីអីវចំនួន ៥ យួរ (ស្មើនឹង៣០ ដប)
១៣-ប៊ីចេងចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១៤-ប្រេងឆាចំនួន ៥ ដបធំ (ស្មើនឹង ២៥ លីត្រ)
១៥-សាប៊ូដុំចំនួន ១០០ ដុំ
១៦-វីតាមីនសេចំនួន ៣០ ប្រអប់ (ស្មើនឹង ៣០០ ទីប)
១៧-ប្រេងក្រឡាចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)
១៨-ប្រេងខ្យល់ចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)
១៩-ម៉ាសចំនួន ៦០ ប្រអប់
ដោយឡែកបុគ្គលិកចំនួន២០នាក់ចូលរួមក្នុងកម្មវិធីម្នាក់ៗទទួលបានឃីដ ០១ ហើយក្នុងនោះមាន៖ ក្រម៉ា ០១ , សារ៉ុង ០១ , ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាកុល ០១ដបតូច , ម៉ាស់ ១០បន្ទះ , ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ ដបផងដែរ។
។ ហើយកុមារចំនួន ៨០នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់ ០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ