ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១នេះ ប្រតិភូ និងអត្តពលិកកម្ពុជា បានចេញទៅប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូហើយ ខណៈដែលបេសកកម្មនេះដឹកនាំដោយ ឯកឧត្តម វ៉ាក់ ចំរើន អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ដាន និង លោក ញ៉ាន សុវិសាល។ចំណែកអត្តពលិកជម្រើសជាតិកម្ពុជាមាន ៣រូបក្នុងនោះកីឡាករហែលទឹក២រូបគឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរតក ត្រូវប្រកួតវិញ្ញាសារហែល៥០ម៉ែត្រសេរីដូចគ្នា ខណៈកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសាររត់ល្បឿនចម្ងាយ១០០ម៉ែត្រ។ដោយឡែកសម្រាប់កម្មវីធីប្រកួតរបស់កម្ពុជា ប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃណាយើងនឹងជម្រាបជូននៅពេលក្រោយទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ