ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួងព័ត៌មានរំឭកដល់អ្នកសារព័ត៌មានកុំឱ្យប្រើ ប្រាស់សិទ្ធិ និងតួនាទីរបស់ខ្លួនហួសព្រំដែន
Mon,19 July 2021 (Time 08:58 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 529នាក់)


ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១


រដ្ឋមន្ត្រីក្រសួងព័ត៌ មានរំឭកដល់អ្នកសារព័ត៌មានកុំឱ្យប្រើប្រាស់សិទ្ធិនិងតួនាទីហួសព្រំដែនច្បាប់កំណត់ ដើម្បីគេចផុតពីបញ្ហាប្រឈម និងការចោទប្រកាន់ផ្សេងៗ


ក្នុងឱកាសអញ្ជើញជាអធិប តីកិច្ចប្រជុំប្រចាំសប្តាហ៍ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌ មានមានសិទ្ធិក្នុងការបញ្ចេញ មតិ តែត្រូវប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចឱ្យត្រឹមត្រូវទៅ តាមព្រំដែនការកំណត់ដោយច្បាប់មិនត្រូវប្រើប្រាស់សេរី ភាពនោះ ហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់អ្នកដទៃ


ឯកឧត្តម បញ្ជាក់ថា ប្រសិនបើអ្នកសារព័ត៌មានប្រើប្រាស់សិទ្ធិ ក្រមសីលធម៌វិជ្ជាវិជ្ជាជីវៈសារព័ត៌មានខុស ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន


ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់អ្នក សារព័ត៌មានគឺមានសិទ្ធិ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់


«ឯកឧត្តមរដ្ឋមន្ត្រីលោកបានលើកអំពីតួនាទី ការយកចិត្តទុកដាក់នៅក្នុងការពង្រឹងអំពីតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានធ្វើយ៉ាងណាឱ្យការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនុវត្តទៅតាមច្បាប់និងលិខិតបទដ្ឋានដែលមានជាធរមានពាក់ព័ន្ធទៅនឹងការអនុវត្តភារកិច្ចរបស់អ្នកសារព័ត៌មាននេះគឺឯកឧត្តមរដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់អំពីការប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន ធ្វើយ៉ាងណាបែងចែកឱ្យបានច្បាស់លាស់អំពីការអនុវត្តតួនាទីឬក៏សិទ្ធិ ក្នុងការបញ្ចេញមតិក៏ដូចជាប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវទៅតាមព្រំដែនការកំណត់ដោយច្បាប់ ជៀសវាងការប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានមិនពិតប្រាសចាក អំពីក្រមសីលធម៌ដូចជាបទដ្ឋានគតិយុត្តិមានជាធរមាន។ ត្រង់ចំណុចនោះឯកឧត្តមរដ្ឋមន្ត្រីចង់សង្កត់ធ្ងន់អំពីសិទ្ធិបញ្ចេញមតិ ហើយការប្រើប្រាស់សេរីភាពនោះហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក៏ក្លាយជាការបរិហារទៅដល់ស្ថាប័នឬក៏បុគ្គលផ្សេងៗដែលនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន »។

ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំឭកទៅដល់អគ្គនាយកដ្ឋានជំនាញនៅក្នុងការយកចិត្តទុកដាក់ក្នុងការពង្រឹងក៏ដូចជាពិនិត្យទៅលើការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឱ្យការអនុវត្តវត្តនោះ ត្រូវអនុលោមតាមក្រមសីលធម៌ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ