ខេត្តកណ្តាល៖ ដោយមានការឯកភាពពីគណៈប្រតិបត្តិសមាគមរាជសីហ៍ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ចាត់តាំងលោក ឯម សុផល អនុប្រធានសមាគមរាជសីហ៍ និង លោក សាន ដឺលុច្ស ប្រធានក្រុមប្រឹក្សាសមាគមរាជសីហ៍សាខាខេត្តកណ្តាល ដឹកនាំសមាជិកសមាគមរាជសីហ៍ ប្រារព្ធពិធីដាំកូនឈើប្រណិត និងប្រគេនទេយ្យទានមួយចំនួនជូនព្រះសង្ឃគង់នៅពុទ្ធមណ្ឌលវិប្សនាធុរៈ (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម តាំង គឹមលាន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និង មានការចូលរួមពី សមាជិករាជសីហ៍ជាច្រើនរូប នាព្រឹក ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។សូមជម្រាបថា កូនឈើដែលបានដាំ និងសម្ភារប្រគេនព្រះសង្ឃរួមមាន៖. កូនដើមឈើបេង ក្រញូង គគី និងកកោះ ចំនួន៥០០ដើម. ទឹកសុទ្ធ ចំនួន៥០កេស. ម៉ាស ចំនួន១កេស (ស្មើនឹង២៥០០ម៉ាស់). អាល់កុលសម្លាប់មេរោគ ចំនួន១កាន(ស្មើនឹង៣០លីត្រ)ឯកឧត្តមអភិបាលរង សូមអរគុណយ៉ាងជ្រាលជ្រៅនូវគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍ និងការគិតគូរយ៉ាងម៉ត់ចត់ទៅលើទៅលើផ្នែកពុទ្ធិចក្រ និងអាណាចក្រ ដែលជាក់ស្តែងនៅពេលនេះ កូនឈើទាំងនេះ នៅថ្ងៃខាងមុខមិនត្រឹមតែផ្តល់ម្លប់ដ៏ត្រជាក់ត្រជុំប៉ុណ្ណោះទេ ថែមជារបាំងធម្មជាតិការពារគ្រោះធម្មជាតិនានា និងបន្សល់ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ដូចពាក្យមួយឃ្លាបានលើកឡើងថា "ដើមឈើមួយជីវិតមួយ"។ឯកឧត្តមអភិបាលរង សូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍គ្រប់លំដាប់ថ្នាក់ សូមជួបតែសេចក្តីសុខចម្រើន សមប្រកបរាល់ភារៈកិច្ច និងបេសកកម្មមនុស្សធម៌ និងសង្គម និងសូមបរវៀសជៀសឆ្ងាយពីកូវីត១៩ គ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ