កណ្ដាល ៖ ទីក្រុងថ្មីដ៏ធំគ្រោងដុះឡើងនៅក្នុងទឹកដីអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយអភិវឌ្ឍន៍ដោយក្រុមហ៊ុន ឃុន សៀ ដែលទទួលសិទ្ធិស្របច្បាប់ពីរដ្ឋាភិបាលក្នុងការអនុបយោគលើផ្ទៃដីទំហំជាង ៧០ហិកតា ដែលមានរយៈពេល៥០ឆ្នាំ និង ក្រុមហ៊ុន អាចជួលបន្តថ្មីទៀតបានដោយមានការព្រមព្រៀងគ្នា ជាមួយរាជរដ្ឋាភិបាលសារជាថ្មី។សំណង់អគារគម្រោងអភិវឌ្ឍន៍នេះ នឹងដុះឡើងបន្ទាប់ពីក្រុមហ៊ុនធ្វើច្រាំងទន្លេរួចរាល់ ឲ្យមានសោភ័ណភាពស្រស់ស្អាត រាំងមាំ ដើម្បីឆ្លើយតប ឱ្យដូចទីក្រុងកោះពេជ្រ និងកោះនរា ដែលយើងអាចមើលពីរាជធានីភ្នំពេញ គឺមានភាពស្រស់ស្អាត ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងតែពន្លឿននៃការអភិវឌ្ឍន៍ និងធ្វើច្រាំងទន្លេឲ្យបានលឿនឆាប់រហ័ស ដោយមានសកម្មភាពដាក់ថ្មតាមដីបានដុះ ហើយដីដុះនៅកន្លែងខ្លះបានបាក់ដោយសារការច្រោះទឹក និងដើម្បីទុបខ្សាច់មិនឲ្យច្រោះ នៅពេលដែលធ្វើការអភិវឌ្ឍន៍នៅតំបន់នេះ។ចំពោះការធ្វើច្រាំងទន្លេនេះគឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ពីផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនបានអនុវត្តតាមក្រសួង មន្ទីដែលពាក់ព័ន្ធ ហើយក្រុមហ៊ុនបានក៏បានគិតគូរអំពីបរិស្ថាន លំហូរទឹក ហើយការធ្វើច្រាំង នេះគឺពិតជាអាចជួយ នៅពេលដែលរាជរដ្ឋាភិបាលត្រូវការចាំបាច់ក្នុងការស្ដារទន្លេ នៅពេលដែលទន្លេមានសភាពគោក រាក់ ដោយមិនមានការព្រួយបារម្ភអំពីការបាក់ច្រាំងអ្វីឡើយ។ ហើយកន្លងមក មន្ត្រីជំនាញដែលពាក់ព័ន្ធនៅក្នុងខេត្តកណ្តាលក៏បានចុះមកពិនិត្យលើទីតាំងគម្រោងអភិវឌ្ឍន៍នេះរួចរាល់ហើយដែល នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន។លោក សៅ សាវ៉ា មេភូមិខ្សាច់ ប្រាប់អ្នកសារព័ត៌មានថាការអភិវឌ្ឍន៍គឺបានធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ព្រោះអាចធ្វើឲ្យកូនៗរបស់ពួកគាត់មានការងារធ្វើ ព្រោះបន្តទៀតទៅគេត្រូវការតែអ្នកចេះដឹង ជាពិសេសអ្នកដែលចេះភាសារគឺ ងាយស្រួលមានការងារធ្វើ ហើយការអភិវឌ្ឍន៍មិន ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ មានតែធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានតម្លៃបន្ថែមទៀតលោក ឌុច ចាន់ មេឃុំអរិយក្សត្របានប្រាប់មកអ្នកសារព័ត៌មានយើងថាគម្រោងអភិវឌ្ឍន៍នេះជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ ពិតមែនដោយមានច្បាប់ និងសជណ ដែលចេញដោយរាជរដ្ឋាភិបាល ហើយមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ព្រោះដីនេះជាដីរបស់រដ្ឋ ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនេះក្រុមហ៊ុនក៏បានដោះស្រាយគោលនយោបាយរួចរាល់ហើយ ។ លោកបានបន្តទៀតថាក្នុងការដែលក្រុមហ៊ុនអភិវឌ្ឍន៍វិញ យើងលែងមានការព្រួយបារម្ភចំពោះការបាក់ច្រាំងទន្លេ និងឈប់រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិដូចកាលពីពេលកន្លងមកទៀតហើយ ការអភិវឌ្ឍន៍ច្រាំងទន្លេនេះទៀតសោតមានលក្ខណៈទ្រង់ទ្រាយធំ និងចំណាយថវិការច្រើន ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលដូចច្នេះក្នុងនាមលោកជាអាជ្ញាធរមានការសប្បាយចិត្តព្រោះនៅពេលដែលគម្រោងរួចរាល់ប្រជាពលរដ្ឋ នឹងមានភាពងាយស្រួល សម្បូរការងារធ្វើ មានផ្សារ បុរី កន្លែងកំសាន្ត អគារផ្សេងៗ មន្ទីរពេទ្យ និងសាលារៀនកំរិតខ្ពស់ និងស្តង់ដាជាដើម។ ហើយគម្រោងរអភិវឌ្ឍន៍នេះជាគម្រោងទីមួយនៅលើទឹកដីអរិយក្សត្រដែលអភិវឌ្ឍន៍តំបន់ថដីដុះនេះអោយដូចទៅនឹងកោះពេជ្រ និងកោះនរាដែរ។លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកស្វាឯមបានមានប្រសាសន៍ថា ចំពោះគម្រោងលើផ្ទៃដីចំនួន៧០ហិកតា នៅក្នុងឃុំអរីយក្សត្រ របស់ក្រុមហ៊ុន ឃុន សៀ នេះអាជ្ញាធរមានការដឹងលឺនិងសប្បាយចិត្តជាខ្លាំងព្រោះនៅពេលដែលគម្រោងមកដល់យើងនឹងទទួលផលសេដ្ឋកិច្ចពីសម្មិទ្ធផលដែលមានក្នុងមូលដ្ឋានដូចជានៅតំបន់កោះពេជ្រជាដើម ហើយអាជ្ញាធរមានការសាទរនិងសហការដោះស្រាយ សម្រសម្រួលនូវបញ្ហាប៉ះពាល់ផ្សេ្ៗដែលកើតមាន។ ហើយគម្រោងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងមានការសិក្សាយ៉ាងល្អិតល្អន់ចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ចំណែកឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃ គណះអភិបាលខេត្តកណ្តាល ក៍បានបញ្ជាក់ថា ការចាក់ថ្មលុបទន្លេនេះគឺជាការអភិវឌ្ឍស្រដៀងនឹងតំបន់កោះពេជ្យ និងកោះនរោ ដោយក្រុមហ៊ុន ឃុន សៀ ជាអ្នកវិនិយោគ ដោយការឯកភាពពីរាជរដ្ឋាភិបាន ហើយចំពោះការអភិវឌ្ឍន៍នេះ នឹងបង្កើតជាតំបន់ទេសចរណ៌ ឬ អាគាខ្ពស់ជាដើម ហើយនឹងផ្ដល់ចំណូលដល់ពលរដ្ឋជាច្រើនគ្រួសារ។ការលេចចេញនូវគំរោងនេះ លោក គង់ ប៊ុណ្ណា អ្នកជំនាញវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ បានលើកឡើងថា ចំពោះសក្តានុពលនៃការអភិវឌ្ឍន៍ នៅតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងពិតជាធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានតម្លៃកាន់តែឡើងខ្ពស់ខ្លាំង ហើយជាពិសេសនោះគឺពិតជាធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន និងបង្កើនការងារធ្វើសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរអរិយក្សត្រនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ