ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរដោយ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម ចំនួន ១៥៨ នាក់ និងបាននាំអំណោយ មកចែកជូនកងកម្លាំងរួមមាន៖-អង្ករ ចំនួន ១៥៨ បាវ ស្មើរនឹង ២៣៧០ គីឡូក្រាម-ទឹកសុទ្ធ ៣០ កេស-មី ៣០ កេស-ត្រីខ ៤ កេស-ថ្នាំពេទ្យ ១៥៨ កញ្ចប់-អាកុល ៣ កាន-ម៉ាស់ ៣ កេស-ថវិកា ២០០០០៛ ក្នុង ១ នាក់ សរុប ៣១៦០០០០៛។ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក កលោកស្នងការ និងលោកអភិបាលស្រុក បានមានមតិសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ក្រោមឱវាទដោយបានផ្តាំផ្ញើឲ្យកងកម្លាំង ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ កងកម្លាំងត្រូវចេះការពារកុំឲ្យឆ្លងជម្ងឺកូវីឌ-១៩ ឲ្យមានសុខភាពល្អគ្រប់ៗគ្នានិងអនុវត្តតាមវិធានសុខាភិបាល ៣ កុំ ៣ ការពារ ។ ហេីយបានធ្វើការយកសំណាកកងកម្លាំងនគរបាលស្រុកល្វាឯមទាំងអស់ បន្ទាប់មកបានបន្តដំណេីរចុះពិនិត្យមើលទីតាំងសាងសង់អាគារអធិការដ្ឋាននគរបាលស្រុកល្វាឯមថ្មីស្ថិតនៅឃុំទឹកឃ្លាំងស្រុកល្វាឯម ផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ