ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ចក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀនបាន២ករណី នៅស្រុកអង្គស្នួលនិងមុខកំពូល
Mon,07 June 2021 (Time 11:26 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 390នាក់)


កណ្តាល៖ សមត្ថកិច្ចក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញបើកប្រតិបត្តការចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ទីតាំងផ្សេងគ្នា រួមមាន៖

*ទី១- សមត្ថកិច្ចជំនាញស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ចន ចាន់ហេង ហៅ ឆេង ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល,២-ឈ្មោះ សារិន សុខហួយ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ បច្ចុប្បន្នភូមិព្រៃសំរោងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល និងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១២កញ្ចប់តូច, ម៉ូតូចំនួន មួយគ្រឿងម៉ាក Nex ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CZ- 7448 នៅចំណុចតាមផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនជារបស់ ឈ្មោះ ខាន់ ផាន់ណា នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង មុខកំពូល ខេត្តកណ្តាល។ ភ្លាមនោះកំលាំងជំនាញ នឹងប៉ុស្តិ៍ចុះស្រាវជ្រាវ ឃើញឈ្មោះ ខាន់ ផាន់ណា កំពុងតែអង្គុយនៅមុខសាលាបឋមសិក្សាស្វាយជ្រុំ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង។

*ទី២-សមត្ថកិច្ចជំនាញស្រុកមុខកំពូលដឹកនាំដោយលោកវរសេនីយ៍ឯក ឯក លន់ ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ គង់ ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ នៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល,២-ឈ្មោះ ខាន់ ផាន់ណា ភេទ ប្រុស អាយុ៣២ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាលមុខរបរកសិករនិងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់តូត,កាំភ្លើងកែឆ្នៃចំនួន០១ដើម,ពូថៅដៃចំនួន០១និងស្នាប់ដៃចំនួន០១ នៅចំណុច ភូមិឡឥដ្ឋឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

គួរជម្រាបថា ទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកទាំង២ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ