ភ្នំពេញ៖ រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ សមាគមរាជសីហ៍បានប្រារព្វពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក្រោមអធិបតីភាព លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥ រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងជាផ្លូវការពីសមាគមរាជសីហ៍រួចមក លោក អ៉ឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុនបានឡើងធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងស្វែងរកដៃគូសហការនៅប្រទេសជប៉ុនក្នុងគោលបំណងកៀរគររកជំនួយឧបត្ថម្ភនិងគាំទ្រក្នុងវិស័យមនុស្សធម៌ អាហារូបករណ៍ ដោះស្រាយនិងសម្រួលការលំបាកនានារបស់របស់សមាជិកសមាគម និងប្រជាជនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន។ ទន្ទឹមនេះ លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ក៏បានចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងមានចំណាប់អារម្មណ៍មួយចំនួនសម្រាប់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន ដោយបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ចំនួន៦ចំណុច មានជាអាទិ៍:១.សមាជិក សមាជិកាសមាគមរាជសីហ៍ត្រូវគោរពនិងអនុវត្តច្បាប់និងបទដ្ឋានគតិយុត្តនានារបស់រដ្ឋាភិបាលឲ្យបានល្អប្រសើរ ២. គោរពនិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសមាគមរាជសីហ៍ ព្រមទាំងគិតគូអំពីរបៀបរបបការងារដឹកនាំនិងគ្រប់គ្រងសមាជិកសមាគមន៍៣. តាមដាននិងក្តាប់ឲ្យជាប់នូវស្ថានការសេដ្ឋកិច្ចនិងសង្គមដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារមនុស្សធម៌របស់សមាគមន៍៤. ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីឲ្យពួកគេមានទំនុកចិត្តទៅលើការងារសមាគមនិងផ្តល់ជំនួយដល់សមាគមន៍៥. ត្រូវមានស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងសមាគម និង៦.ត្រូវគិតគូទៅដល់កម្លាំងបន្តវេន ដោយធ្វើយ៉ាងណាត្រូវធ្វើការអប់រំស្មារតីស្នេហារជាតិបរិសុទ្ធដល់ស្រទាប់យុវជន។ ជាមួយគ្នានេះដែរ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានធ្វើការអបអរសាទរទៅដល់លោក អ៊ឺម ឌឺប៉េរ៉េ ដែលទទួលបានសេចក្តីទុកចិត្តពីគណៈកម្មាធិការប្រតិបត្តិសមាគម ក្នុងការតែងតាំងរូបលោក ជាប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន។ លោកប្រធានសមាគមរាជសីហ៍ក៏បានមានប្រសាសន៍ផ្តាំផ្ញើនិងក្រើនរំលឹកផងដែរទៅដល់ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញនិងគ្រប់ខេត្ត ឲ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នឹងការងារដោយត្រូវបង្កើនការអនុវត្តសកម្មភាពការងារមនុស្សធម៌របស់ខ្លួនឲ្យរិតតែសកម្មថែមទៀត ព្រមទាំងត្រូវរួបសាមគ្គីភាពគ្នាជាធ្លុងមួយដោយធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំសមាគមនិងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់សមាគមរាជធានី-ខេត្តក្នុងគោលដៅធ្វើឲ្យសម្រេចបានជោគជ័យនូវចក្ខុវិស័យនិងបេសកកម្មរួមរបស់សមាគមរាជសីហ៍ថ្នាក់កណ្តាល។ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ