ខេត្ត ព្រះសីហនុ៖ ដោយមានការអនុញ្ញាតពី លោក ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ លោក លាង ណារឹទ្ធ អគ្គលេខាធិការរងក្រុមរាជសីហ៍ អមដំណើរដោយ លោក ស៊ូ ឈុនឡេង ប្រធានស្ដីទីក្រុមរាជសីហ៍សាខាខេត្តព្រះសីហនុ និងសហការី បាននាំយកអំណោយផ្តល់ ដើម្បីចូលរួមទប់ស្កាត់ការពាររីករាលដាលជំងឺកូវីដ១៩ ជូនដល់ សាលាខេត្តព្រះសីហនុ សម្រាប់យកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យ គុជ អាសុី ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១។អំណោយមានជាអាទិ៍៖១- ទឹកអាកុល ចំនួន ៥ កាន ស្មើរនិង ១៥០លីត្រ២- ម៉ាស់ចំនួន ២ កេសធំ៣- ទឹកសុទ្ធ ចំនួន ១០០ កេស ពិធីប្រគល់ទទួលអំណោយនេះ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមម៉ាង សុីណេត អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ និងសហការី។ ជំនួសមុខ អោយឯកឧត្តម អភិបាលខេត្ត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់សមគមន៍រាជសីហ៍ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។ លោកអភិបាលរងខេត្ត សូមគោរពជូនពរ លោកប្រធាន សមាជិក សមាជិកាសមាគមន៍រាជសីហ៍ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲបរវៀសជៀសឆ្ងាយពីជំងឺកូវីដ១៩ គ្រប់ៗគ្នា។ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ