កុមាកំព្រា ៨៤នាក់ ទទួលបានថវិការឧបត្ថម ក្នុងម្នាក់ ១២មុឺនរៀល ពីអង្គការ Women Federation World Peace តាមរយ:សមាគមរាជសីហ៍
ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីភាពលំបាករបស់កុមាកំព្រា លោក ស៊ូម សារឿន ចាត់តាំង លោក ទេព វណ្ណហេង និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនប្រគល់ជូនកុមារកំព្រាចំនួន៨៤នាក់ ដេីម្បីសម្រួលដល់ភាពលំបាកនេះ។
ខេត្តតាកែវ រសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ ២០២១
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ចាត់តាំង លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ រួមនឹងសហការី ដោយមានការចូលរួមពីព្រះតេជគុណ យន វាសនា ព្រះបាឡាត់ខេត្ត និងជាព្រះគ្រូចៅអធិការវត្តសីហរតនារាម និងលោកចៅសង្កាត់រការក្នុង ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈមួយចំនួន ប្រគល់ជូនកុមារកំព្រាខ្វះខាត ដែលប្រព្រឹត្តទៅក្នុងបរិវេនវត្តសីហរតនារាម ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងម្នាក់ទទួលបាន :
. ថវិកា ចំនួន១២ម៉ឺនរៀល
. ម៉ាស់ ចំនួន១ប្រអប់(ស្មើនឹង៥០ម៉ាស់)
. សាប៊ូដុះខ្លួន ចំនួន១ដុំ។
ដោយទឹកមុខរីករាយ និងអារម្មណ៍ក្តុកក្តួល ក្មួយៗសូមថ្លែងអំណរគុណលោកប៉ា ស៊ូម សារឿន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ ដែលបានផ្តល់នូវក្តីអាណិតអាសូរចំពោះក្មួយៗជាកុមារកំព្រា និងសូមជូនពរសូមជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។